ការិយាល័យសារព័ត៌មានរបស់ទីភ្នាក់ងារនេះ បានប្រាប់សារព័ត៌មាន TASS ថា សេវាសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី បានចាប់ខ្លួននិយោជិតនៃទីភ្នាក់ងារនិយតកម្មរបស់ប្រទេសមួយនេះ ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ។
ការិយាល័យសារព័ត៌មាន បានបញ្ជាក់ថា៖«និយោជិតម្នាក់មកពីការិយាល័យកណ្តាលនៃទីភ្នាក់ងារនិយតកម្មមួយរបស់រុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទសង្ស័យថា ក្បត់ជាតិ»។
យោងតាមក្រុមអ្នកស៊ើបអង្កេត និយោជិតរូបនេះ បានបង្កើតកិច្ចសហប្រតិបត្តិការសម្ងាត់ ជាមួយភាគីអ៊ុយក្រែន ដើម្បីជួយក្នុងសកម្មភាពប្រឆាំងនឹងសន្តិសុខរបស់រុស្ស៊ី។ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី បានបន្ថែមថា ៖«នៅឆ្នាំ ២០២៤ អ្នកដែលត្រូវបានឃុំខ្លួនរូបនេះ បានចែករំលែកព័ត៌មានយ៉ាងសកម្ម ជាមួយភាគីអ៊ុយក្រែន ទាក់ទងនឹងការការពាររោងចក្រឧស្សាហកម្ម និងថាមពលដែលមានទីតាំងនៅតំបន់ព្រំដែនរបស់ រុស្ស៊ី និងទីតាំងនៃការដាក់ពង្រាយអង្គភាពយោធារុស្ស៊ី»។
នាយកដ្ឋានស៊ើបអង្កេតនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី បានផ្តួចផ្តើមសំណុំរឿងព្រហ្មទណ្ឌ ក្រោមមាត្រា ២៧៥ នៃក្រមព្រហ្មទណ្ឌរុស្ស៊ី (អំពើក្បត់ជាតិ)។ អ្នកជាប់ឃុំរូបនេះ ត្រូវបានគេចាប់ខ្លួន។
សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី បានសន្និដ្ឋានថា សកម្មភាពស៊ើបអង្កេត កំពុងបន្ត។