UN៖ ការកាត់បន្ថយជំនួយមនុស្សធម៌ អាចបណ្តាលឲ្យកុមារស្លាប់កាន់តែច្រើន

2025/03/25 10:25:48 pm        48

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) បានព្រមានថា ការកាត់បន្ថយជំនួយអន្តរជាតិ អាចនាំមកនូវការបញ្ចប់វឌ្ឍនភាពជាច្រើនទស្សវត្សរ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងមរណភាពកុមារ ហើយថែមទាំងកែប្រែនិន្នាការនេះទៀតផង។

ទោះបីជារបាយការណ៍ប្រចាំឆ្នាំរបស់អង្គការយូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក មិនបានលើកឡើងចំៗពីសហរដ្ឋអាមេរិកក៏ដោយ ក៏វាបានចេញនៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានលុបចោលកម្មវិធីភាគច្រើនដែលអនុវត្តដោយ USAID ដែលជាទីភ្នាក់ងារជំនួយក្រៅប្រទេសដ៏សំខាន់របស់អាមេរិក ដោយមានថវិកាប្រចាំឆ្នាំចំនួន ៤២,៨ពាន់លានដុល្លារ។

លោកស្រី Fouzia Shafique ជំនួយនាយកផ្នែកសុខភាពរបស់អង្គការយូនីសេហ្វ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «សហគមន៍សុខភាពពិភពលោក មិនអាចបង្ហាញពីកម្រិតនៃព្រួយបារម្ភរបស់ខ្លួនឲ្យបានគ្រប់គ្រាន់នោះទេ ចំពោះស្ថានភាពដែលយើងកំពុងឃើញ»។

របាយការណ៍ពីអង្គការទាំងនេះ បានព្រមានថា ផលវិបាកអាក្រក់បំផុត ដោយសារការកាត់ប្រាក់ជំនួយ នឹងមាននៅក្នុងប្រទេសដែលមានអត្រាមរណភាពទារកខ្ពស់បំផុតរួចទៅហើយ ដូចជានៅអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ីខាងត្បូង។ របាយការណ៍បានឲ្យដឹងបន្ថែមថា៖ «និយាយឲ្យសាមញ្ញ ប្រសិនបើការគាំទ្រសម្រាប់សេវាសង្គ្រោះជីវិត មិនត្រូវបានទ្រទ្រង់នោះទេ ប្រទេសជាច្រើនអាចរំពឹងថា នឹងមានឡើងវិញនូវការស្លាប់របស់ទារកទើបនឹងកើត និងកុមារ»។

គួរដឹងថា ក្នុងឆ្នាំ២០២៣ អត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ បានបន្តធ្លាក់ចុះ ដោយមានការកត់ត្រាអត្រាមរណភាពចំនួន ៤.៨លាននាក់ ក្នុងនោះទារកទើបនឹងកើត ២,៣លាននាក់ដែលមានអាយុក្រោមមួយខែ។ ចំនួននៃការស្លាប់បែបនេះ បានធ្លាក់ចុះក្រោម ៥លាននាក់ជាលើកដំបូង ក្នុងឆ្នាំ២០២២ ហើយកំណត់ត្រាទាបថ្មីនេះ បង្ហាញពីការថយចុះ ៥២ភាគរយ គិតចាប់តាំងពីឆ្នាំ២០០០ មក។ ប៉ុន្តែលោកស្រី Shafique បានលើកឡើងដដែលៗថា «៤,៨លាន គឺជាចំនួនច្រើនពេកហើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm