អ្នកស្រុក៖ ការវាយប្រហារតាមអាកាសរបស់របបយោធា លើគ្លីនិកនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ១១នាក់

2025/03/25 10:33:24 pm        42

អ្នកស្រុក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើគ្លីនិកវេជ្ជសាស្រ្ត នៅក្នុងភូមិដាច់ស្រយាលមួយ បានសម្លាប់មនុស្ស ១១នាក់ ក្នុងនោះរួមទាំងវេជ្ជបណ្ឌិត និងភរិយារបស់លោកផងដែរ។

សូមរំលឹកថា រដ្ឋប្រហារយោធាឆ្នាំ២០២១ បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បែកបាក់ រវាងរបបយោធា ទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាប់នៅក្នុងស្ថានការណ៍ទាល់ច្រកដ៏អាក្រក់បំផុត នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

អ្នកស្រុកបានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃទី២២ ខែមីនា បានត្រូវចំភូមិ Hnan Khar ភាគខាងលិចនៃតំបន់ Magway ជាតំបន់មួយដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រឆាំងរដ្ឋប្រហារ។ អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា មិនអាចទាក់ទងសុំការអធិប្បាយបានទេ។

កាលពីថ្ងៃទី២៣ ខែមីនា អ្នកភូមិម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «វា (យន្តហោះ) បានហោះទាបមែនទែន ហើយខ្ញុំបានឮសំឡេងគ្រាប់បែកផ្ទុះយ៉ាងខ្លាំង នៅពេលដែលយើងកំពុងសម្ងំលាក់ខ្លួន»។

សាក្សីដែលឃើញផ្ទាល់ភ្នែក និងបុរសទី២ មកពីតំបន់នោះ បាននិយាយថា វេជ្ជបណ្ឌិតម្នាក់ និងភរិយារបស់គាត់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ១១នាក់ នៅពេលដែលការផ្ទុះ បានកម្ទេចគ្លីនិកបណ្ដោះអាសន្នដែលបើកដំណើរការនៅក្នុងផ្ទះមួយខ្នង។

ដោយសុំនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរ កាលពីថ្ងៃទី២៤ ខែមីនា អ្នកស្រុកមូលដា្ឋន បានប្រាប់ថា៖ «របបយោធាកំពុងវាយប្រហារញឹកញាប់ជាងមុន ជាមួយនឹងការវាយប្រហារតាមអាកាស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជនស៊ីវិលទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេតែងតែស្តាប់សំឡេងយន្តហោះចម្បាំងយោធា ហើយត្រៀមខ្លួនរកកន្លែងលាក់ខ្លួន»។

យោងតាមអង្គការមិនរកប្រាក់ចំណេញដែលតាមដានទីតាំងជម្លោះប្រដាប់អាវុធ និងទិន្នន័យព្រឹត្តិការណ៍ (Acled) បានឲ្យដឹងថា ចំនួននៃការវាយប្រហារតាមផ្លូវអាកាសរបស់យោធាលើជនស៊ីវិល បានកើនឡើងបើធៀបនឹងឆ្នាំមុនៗ ក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិលនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm