ក្រុមមន្ត្រី៖ មនុស្ស ៨៨នាក់រងរបួស អំឡុងការវាយប្រហារដោយមីស៊ីលរបស់រុស្សី នៅទីក្រុង Sumy របស់អ៊ុយក្រែន

2025/03/25 10:45:37 pm        60

មន្ត្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្សី កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) បានត្រូវចំតំបន់ដែលមានប្រជាជនច្រើននៃទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែន ដោយបានបណ្ដាលឲ្យមនុស្ស ៨៨នាក់រងរបួស ក្នុងនោះមានកុមារចំនួន ១៧នាក់ផងដែរ ខណៈដែលកិច្ចចរចាបទឈប់បាញ់ បានដំណើរការទៅ។

អភិបាលតំបន់ លោក Volodymyr Artiukh បានប្រកាសពីចំនួនអ្នករងគ្រោះចុងក្រោយបង្អស់ តាមទូរទស្សន៍ជាតិ។ ជាមួយគ្នានេះ លោកបានប្រាប់ថា កុមារជាច្រើននាក់ទៀត បានរួចផុតពីការរងរបួស ខណៈដែលពួកគេត្រូវបានជម្លៀសទៅកាន់ទីជម្រកលាក់ខ្លួនពីការវាយប្រហារតាមផ្លូវអាកាស។

លោក Artiukh បានប្រាប់ទូរទស្សន៍ថា៖ «ពួកគេស្ថិតនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករ ដែលរងការវាយប្រហារដោយសត្រូវ»។

លោក Artiukh បានឲ្យដឹងនៅក្នុងវីដេអូមួយនៅមុននេះ ដែលលោកបាននិយាយថា ត្រូវបានគេថតនៅកន្លែងកើតហេតុ ដែលមានផ្សែងខ្មៅហុយទ្រលោម អណ្ដាតភ្លើង និងរថយន្តដែលបង្អួចខាងក្រោយបែកខ្ទេចខ្ទី។ ហើយគេក៏បានឃើញមានផ្សែងហុយចេញពីជាន់ខាងលើនៃប្លុកលំនៅឋានកម្ពស់ប្រាំជាន់នៅក្បែរនោះផងដែរ។

អភិបាលក្រុងស្ដីទីរបស់ទីក្រុង Sumy លោក Artem Kobzar បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា រោងចក្រឧស្សាហកម្មមួយកន្លែងត្រូវបានវាយប្រហារ ប៉ុន្តែមិនបានបញ្ចេញឈ្មោះរោងចក្រនោះទេ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm