ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group របស់កូរ៉េខាងត្បូង បានប្រកាសវិនិយោគទុនលើទំហំទឹកប្រាក់ ២០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក នៅក្នុងសេចក្តីប្រកាសមួយធ្វើឡើងនៅសេតវិមានកាលពីថ្ងៃចន្ទ ។
ការវិនិយោគទុននេះ រួមទាំងរោងចក្រដែកថែបថ្មីតម្លៃ ៥ពាន់លានដុល្លារនៅរដ្ឋ Louisiana ដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី Donald Trump ប្រធានក្រុមហ៊ុន Hyundai លោក Euisun Chung និងអភិបាលរដ្ឋ Louisiana លោក Jeff Landry ។
លោក Landry បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ហើយនិងបានជួបជាមួយក្រុមហ៊ុន Hyundai ដើម្បីពិភាក្សាលើផែនការវិនិយោគទុន ។
ក្រុមហ៊ុនជាច្រើន បានប្រកាសការវិនិយោគទុនតាមផែនការរបស់ពួកគេ បន្ទាប់ពីការវិលត្រឡប់មកកាន់សេតវិមានវិញរបស់លោក Trump បើទោះបីជាសេចក្តីថ្លែងការណ៍មួយចំនួនក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនោះ បាន បិទនៅក្នុងផែនការប្រកាសលើកមុនៗក៏ដោយ ។
នៅដើមខែនេះ ក្រុមហ៊ុន Hyundai Steel បាននិយាយថា ពួកគេកំពុងពិចារណាលើការសាងសង់រោងចក្រដែកថែបនៅតំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ប៉ុន្តែពុំទាន់មានអ្វីត្រូវបានសម្រេចចិត្តនោះទេ ដោយពួកគេបន្តថា ការហក់ឡើងខ្ពស់ការទារពន្ធសហរដ្ឋអាមេរិក នឹងជះផលប៉ះពាល់អវិជ្ជមានដល់ឧស្សាហកម្មដែកថែបកូរ៉េខាងត្បូង ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២២កន្លងទៅ ក្រុមហ៊ុន Hyundai បានប្រកាសថា ពួកគេនឹងវិនិយោគទុនទំហំទឹកប្រាក់ ១០ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៥នៅសហរដ្ឋអាមេរិក ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើទឹក ប្រាក់ទាំងនេះ ត្រូវបានចំណាយឬយ៉ាងណានោះទេ ឬថាតើទឹកប្រាក់ ២០ពាន់លានដុល្លារដែលបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ នឹងត្រូវរួមចំណែកខ្លះៗដែរឬទេ ចំពោះការវិនិយោគទុនដែលត្រូវបានប្រកាសកាលពីលើកមុន ៕