អ្នកសារព័ត៌មានរបស់ Al Jazeera ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា

2025/03/25 05:12:40 pm        56

ការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ២នាក់ ក្នុងនោះមានម្នាក់ជាបុគ្គលិករបស់សារព័ត៌មាន Al Jazeera។

លោក Hossam Shabat អ្នកសារព័ត៌មានដែលធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera Mubasher ត្រូវបានសម្លាប់ នៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា)។ សាក្សីបានប្រាប់បណ្តាញព័ត៌មានថា រថយន្តរបស់ជនរងគ្រោះត្រូវបានវាយប្រហារ នៅភាគខាងកើតនៃទីក្រុង Beit Lahiya។

ដោយធ្វើសេចក្ដីរាយការណ៍ពីទីក្រុង Deir el-Balah នៅភាគកណ្តាលតំបន់ហ្កាហ្សា លោក Tareq Abu Azzoum របស់សារព័ត៌មាន Al Jazeera បានប្រាប់ថា លោក Shabat វ័យ ២៣ឆ្នាំ បានរងរបួសនៅមុននោះ ក្នុងអំឡុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀត «ប៉ុន្តែរូបគេបានទទូចបន្តការរាយការណ៍ព័ត៌មាន» នៅក្នុងតំបន់ហ្កាហ្សា។

សហសេវិករបស់លោក Shabat បានចែករំលែកសារចុងក្រោយរបស់លោក។ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ដែលត្រូវបានសរសេរទុកមុន លោក Shabat បានសរសេរថា៖ «ប្រសិនបើអ្នកកំពុងអានវា (សារ) មានន័យថា ខ្ញុំត្រូវបានសម្លាប់ហើយ ពោលគឺភាគច្រើត្រូវបានកំណត់គោលដៅ ដោយកងកម្លាំងកាន់កាប់ដែនដីរបស់អ៊ីស្រាអែល»។

កាលពីព្រឹកថ្ងៃចន្ទនោះដែរ ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលទៅលើទីក្រុង Khan Younis នៅភាគខាងត្បូងហ្កាហ្សា ក៏បានសម្លាប់អ្នកសារព័ត៌មានឈ្មោះ Mohammad Mansour ដែលធ្វើការឲ្យសារព័ត៌មាន Palestine Today។

បើយោងតាមការិយាល័យរដ្ឋបាលប្រព័ន្ធផ្សព្វផ្សាយ (GMO) នៅទីក្រុងហ្កាហ្សា បានឲ្យដឹងថា ការសម្លាប់អ្នកសារព័ត៌មានទាំង ២រូប នាំឲ្យចំនួនឡើងដល់ ២០៨នាក់ហើយ សម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ GMO បានលើកឡើងថា ខ្លួន «សូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការកំណត់គោលដៅវាយប្រហារ ការសម្លាប់ និងការធ្វើឃាតអ្នកសារព័ត៌មានប៉ាឡេស្ទីន ដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល» ហើយបានអំពាវនាវឲ្យក្រុមតស៊ូមតិសារព័ត៌មានថ្កោលទោស ចំពោះ «ឧក្រិដ្ឋកម្មជាប្រព័ន្ធទាំងនេះលើអ្នកសារព័ត៌មានប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយអាជីព នៅហ្កាហ្សា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am