ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី លោក Rodion Miroshnik បាននិយាយថា ជនស៊ីវិលជាង ១៣០នាក់ ក្នុងនោះមានកុមារ ៤នាក់ បានរងរបួស ខណៈដែលមនុស្ស ១៦នាក់ បានស្លាប់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ចំនួនអ្នកស្លាប់និងរបួសខ្ពស់បំផុត បានកើតឡើងនៅក្នុងតំបន់នៃសាធារណរដ្ឋប្រជាមានិត Donetsk តំបន់ Belgorod តំបន់ Kursk និង Kherson និងសាធារណរដ្ឋប្រជាមានិត Lugansk ។
លោក Miroshnik បាននិយាយថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ជនស៊ីវិល ១៥០នាក់ បានទទួលរងពីការបាញ់ផ្លោងៈ មនុស្ស ១៣៤នាក់ បានរងរបួស ក្នុងនោះមានអនីតិជន ៤នាក់ និង ១៦នាក់ត្រូវបានសម្លាប់។ ស្របពេលមានការពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីដំណោះស្រាយដោយសន្តិវិធី ទីក្រុងគីវបានបង្ហាញពីបង្កើនបាញ់ផ្លោងទៅលើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល នៅក្នុងទឹកដីរុស្ស៊ី។ ចំនួនអ្នកស្លាប់និងរងរបួសខ្ពស់បំផុត ត្រូវបានកត់ត្រា នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk តំបន់ Belgorod, Kursk, Kherson និងសាធារណរដ្ឋប្រជាមានិត Lugansk»។
លោកបានបន្ថែមថា សរុបមក កងកម្លាំងអ៊ុយក្រែន បានបាញ់គ្រាប់ជាង ១.៩០០ ប្រភេទផ្សេងៗគ្នា ទៅលើទឹកដីរុស្ស៊ី កាលពីសប្តាហ៍មុន។ ការវាយប្រហារដោយយានដ្រូន ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Saratov និង Rostov ។លោក Miroshnik បានកត់សម្គាល់ថា ផ្ទះលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធថាមពល ការដឹកជញ្ជូនសេវាសង្គ្រោះបន្ទាន់ ស្ថាប័នវេជ្ជសាស្ត្រ និងការអប់រំ កន្លែងពាណិជ្ជកម្ម និងកន្លែងចតរថយន្ត ត្រូវបានវាយប្រហារ»។