កម្ពុជា-កូរ៉េពិនិត្យគោលនយោបាយការផ្តល់ហិរញ្ញប្បទាន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូ

2025/03/26 01:18:18 am        135

ភ្នំពេញ ៖ កម្ពុជា-កូរ៉េ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ គោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានរបស់កូរ៉េ និង ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េសម្រាប់កម្ពុជា និងការកំណត់ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ។

​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ រវាងរាជរដ្ឋា- ភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោ បាយលើកទី៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ កាលពីខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែល បានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា២០២១-២០២៥ ដែលផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន៤គឺ៖ ១) វិស័យអប់រំ, ២) វិស័យដឹកជញ្ជូន, ៣) កសិកម្មនិងអភិវឌ្ឍន៍ជនបទ, និង៤) ការគ្រប់គ្រងទឹកនិងសុខមាលភាពសាធារណៈ ។ 

ឯកឧត្តម ឈៀង យ៉ាណារ៉ា ក៏បានអបអរសាទរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅជាដៃគូយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ដែលបានឯកភាពពីប្រមុខរដ្ឋាភិបាលទាំងពីរកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលបង្ហាញអំពីការបេ្តជ្ញាចិត្តខ្ពស់របស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ។ តាមរយៈដៃគូយុទ្ធសាស្រ្តសម្រាប់កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យក្នុងការបង្កើតនូវគម្រោងខ្នាតធំ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបតិ្តការអភិវឌ្ឍន៍ ផ្តោតលើប្រសិទ្ធភាពនិងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន័ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន ជម្រាបជូនពីបច្ចុប្បន្នភាព នៃការកែសម្រួលយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ដោយបានបញ្ចូលនូវវិស័យអាទិភាពរបស់រាជរដ្ឋាភិ- បាលកម្ពុជា ហើយការកែសម្រួលនេះ គ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។ 

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ លើផែនការហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋា- ភិបាលសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ និងបេក្ខភាពគម្រោងឆ្នាំ២០២៦ និងបានបានពិភាក្សាលើនីតិវិធី និងបែបបទនៃការរៀបចំ គម្រោង ស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សំដៅលើការពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងនិរន្តរភាពរបស់គម្រោង៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm