តម្រូវការធ្យូងអុស ត្រូវបានគេមើលឃើញកើនឡើងខ្ពស់គួរឲ្យកតើសំគាល់ អំឡុងពិធីបុណ្យពិសិដ្ឋ Ramadan នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារទំនៀមទម្លាប់អាំងសាច់ ពេលដែលពួកគេលែងតមអាហារនៅពេលល្ងាច ។ ដំណើរការផលិតធ្យូងអុសនៅក្នុងទីក្រុង Mosul ក៏ប្រឈមនឹងការលំបាកច្រើនណាស់ដែរ ដោយសារគ្មានអុសគ្រប់គ្រាន់ ។
លោក Ziad Fathi ដែលជាកម្មករមួយរូបធ្វើការនៅឡដុតធ្យូងអុសក្នុងស្រុក បានបញ្ជាក់ពីតម្រូវការកើនឡើង អំឡុងពិធីបុណ្យ Ramadan ពីធុរកិច្ចក្នុងស្រុក ។
ដូចគ្នានោះដែរ លោក Ali Salem ដែលជាអាជីវករលក់ធ្យូងអុស នៅក្នុងទីក្រុង Mosul និយាយថា លោកអង្កេតឃើញពីតម្រូវការកើនឡើងខ្ពស់នៃការលក់ធ្យូងអុស ដោយសារប្រពៃណីចូលចិត្តអាំងសាច់នៅក្នុងទីក្រុងមួយនេះ ។
លោក Salem និយាយថា ដោយសារព្រះគុណរបស់ព្រះ អំឡុងពិធីបុណ្យ Ramadan មាននូវតម្រូវការល្អសម្រាប់ពួកយើង ។
លោកថា ជនមូស្លីមចាប់ផ្តើមអាំងសាច់ អ្នកដែលមិនបានអាំងសាច់នៅថ្ងៃធម្មតា ពួកគេត្រូវអាំងសាច់អំឡុងពិធីបុណ្យ Ramadan ។ ពួកយើងដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Mosul ស៊ាំអស់ទៅហើយនឹងប្រពៃណីមួយនេះ អំឡុងពិធីបុណ្យ Ramadan ៕