
នៅយប់ថ្ងៃទី២៥មីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថាបងប្រុសសម្ដេច (ឯកឧត្តម ហ៊ុន សាន) នៅមានជីវិត នៅឡើយហើយកំពុងទទួលការព្យាបាលពីគ្រូពេទ្យនៅផ្ទះ។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរដូច្នេះថា «មុននេះប៉ុន្មានម៉ោងមានព័ត៌មានថាបងប្រុសរបស់ខ្ញុំ(ហ៊ុន សាន)ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅមានជីវិតនៅឡើយដែលគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។»
សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះការយកចិត្តទុកដាក់ និងការរាប់អានពីសំណាក់ប្រជាពលរដ្ឋចំពោះសុខទុក្ខរបស់បងប្រុស និងគ្រួសាររបស់ខ្លួន។






