ពេលដែលផ្ទាំងទឹកកកកនៅជុំវិញពិភពលោក បាត់បង់យ៉ាងឆាប់រហ័សជាងពេលណាៗទាំងអស់ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ផ្ទាំងទឹកកកនៅលើភ្នំអាល់ អាចនឹងត្រូវបានសង្រ្គោះដោយអន្លើរ បើសិនជាការឡើងកម្តៅផែនដីស្ថិតក្រោម ២អង្សាសេ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ការបាត់បង់ទឹកកកច្រើនរបស់ផ្ទាំងទឹកកក Great Aletsch ស្ថិតលើភ្នំអាល់ ដែលមានបណ្តោយជាង ១៩គ.ម និងមានទម្ងន់រាប់ពាន់លានតោន បច្ចុប្បន្នចៀសមិនផុតនោះទេ ។
លោក Matthias Huss គឺជាប្រធានក្រុមឃ្លាំមើលផ្ទាំងទឹកកកស្វីស និយាយថា លទ្ធផលគំរូថ្មីរបស់ពួកយើងបង្ហាញថា នៅក្នុងប្រទេសស្វីស ពួកយើងនឹងបាត់បង់ទំហំទឹកកកសរុបយ៉ាងហោច ៧០ភាគរយ ហើយរឿងល្អបំផុត បើសិនជាពួកយើងអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបន្ថែមទៀត ក្រោយឆ្នាំ ២០៥០ ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រស្វីស បានផ្តល់គំរូសេនារីយ៉ូផ្សេងៗគ្នាបែបណាដែលអាចប៉ះពាល់ភ្នំអាល់ ។
ដោយគ្មានការកាត់បន្ថយអាកាសធាតុណាមួយ ពួកគេនិយាយថា ដៃទន្លេផ្សេងៗគ្នាចំនួន ៣ដែលបញ្ចូលគ្នាជាទន្លេដ៏ធំមួយនៃទឹកកក នឹងបាត់ខ្លួន បន្សល់ទុកនូវជ្រលងភ្នំពណ៌ប្រផេះដ៏ជ្រៅមួយ ។
ប៉ុន្តែបើសិនជាការឡើងកម្តៅផែនដីស្ថិតនៅពីក្រោម ២អង្សាសេ ផ្ទាំងទឹកកកស្ថិតនៅពីលើរយៈកម្ពស់ ៣ពាន់ម៉ែត្រ ដូចជាផ្ទាំងទឹកកក Aletsch អាចនឹងត្រូវបានអភិរក្ស បើទោះបីជាទំហំខ្លីជាងមុន និងស្តើងជាងមុនក៏ដោយ ។
លោក Huss និយាយថា បើទោះបីជាក្នុងករណីអាក្រក់បំផុត ពួកយើងអាចនឹងបាត់បង់ទឹកផ្ទាំងទឹកកកទាំងអស់នៅស្វីសនៅឆ្នាំ ២១០០ក៏ដោយ ពួកយើងនៅតែអាចមានឱកាសអភិរក្សទឹកកកមួយចំនួនបានដដែល ។
យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គេបានមើលឃើញការបាត់បង់ផ្ទាំងទឹកកកកទ្រង់ទ្រាយធំបំផុតជាប់កំណត់ត្រា ៕