កម្ពុជាត្រូវអភិវឌ្ឍវិស័យឌីជីថលឱ្យឆាប់រហ័ស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ

2025/03/26 05:37:06 am        146

ភ្នំពេញ ÷ កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោកសម័យឌី‍ជី‍ថល និងមានយន្តការ លើកទឹកចិត្តយុវជន យុវនារីខ្មែរ មានចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ទាក់ទាញពួកគាត់ឱ្យមកជួយដោះ ស្រាយដល់ការអភិវឌ្ឍ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។ 

ឯកឧត្តម ប៉ាន សូរ‍ស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា លើកឡើងនៅក្នុងកិច្ចពិភាក្សា នៃវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែមីនា នេះថា ជុំវិញវិស័យបច្ចេកវិទ្យានេះ ការប្រកួតប្រជែងក្នុងពិភពលោក ក្នុងនោះប្រទេសមហាអំណាចក្នុងពេលបច្ចុប្បន្ន ប្រទេសនីមួយៗចាំបាច់ត្រូវមានប‍ច្ចេកវិទ្យាខ្ពស់ ពោរពេញដោយក្រុមហ៊ុនឌីធីផលធំៗ ឈានមុខគេ។ ការធ្វើសង្គ្រាមដណ្ដើមវាទិ៍ទីដើម្បីរុករ‍កវត្ថុធាតុដើមដូចជា ធាតុដ៏កម្រដើម្បីផលិតម៉ៃក្រូឈីប (microchips) សឺមីកុង- ដាក់ទ័រ (semi-conductors) មានភាពស្រួចស្រាល់ឡើ‍ងៗ ហើយពិភពលោកឈានចូលយុគសង្រ្គាមត្រជាក់នៃសម័យឌីជីថល។

បញ្ហានេះ, កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោក សម័យឌី‍ជី‍ថល ដោយត្រូវប្រកាន់យកនូវការអភិរក្សវប្បធម៌ និងទំនៀមទម្លាប់ ជាអត្តសញ្ញាណជាតិខ្មែរ។ យើងត្រូវធ្វើនវានុវត្តន៍បច្ចេកទេសឌីជីថល ទាំងឡាយណា ដែលមានប្រយោជន៍ដល់ការប្រើប្រាស់ដល់ប្រជាពលរដ្ឋថ្នាក់កណ្ដាល និងថ្នាក់ក្រោម ភាគច្រើនចេះអានតែភាសាខ្មែរ ដែលជាភាសាផ្លូវការ។ បន្ថែមពីនេះ ការរៀនប្រើកុំព្យូទ័រ និងកម្ម‍វិធីទំនាក់ទំនងសង្គម, ប្រជាពលរដ្ឋខ្មែរត្រូវរៀន និងចេះប្រើប្រព័ន្ធបញ្ញា សិប្បនិម្មិត ដោយចាប់ផ្ដើមរៀនតាមគ្រូបង្រៀន AI ។ ក្រៅពីនេះ គួរតែមានយន្តការដើម្បីលើកទឹកចិត្តយុវជន យុវនារីខ្មែរ ដែលមាន ចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ កំពុងបម្រើការនៅក្រៅប្រទេស ធ្វើយ៉ាងទាក់ទាញឱ្យគាត់ឱ្យមកធ្វើការជួយអភិវឌ្ឍក្នុងប្រទេស។

ឯកឧត្តមសាស្រ្ដាចារ្យបណ្ឌិត ឆែម គាតរិ‍ទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើបទ ឧទ្ទេសនាមជូនអង្គវេទិកាថា កម្ពុជាត្រូវជំរុញអក្ខរកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍សាធារណៈ ការលើកកម្ពស់ការយល់ដឹងអំពី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សង្គមទាំងមូល ដើម្បីអាចឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងអាចចូលរួមបាន។ វិនិយោគលើយុវជន និងការស្រាវជ្រាវពង្រឹងការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ដើម្បីជំរុញទេពកោសល្យក្នុងស្រុក។ ធានានវានុវត្តន៍ ភាពប្រកប ដោយក្រមសីលធម៌ និងបរិយាប័ន្ន, បង្កើតគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដែលមានចាក់ឫសពីតម្លៃខ្មែរ និង សមធម៌សង្គម។ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងតំបន់, និងអាស៊ាន ដើម្បីពន្លឿនកំណើនដល់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បេសកកម្មរបស់ ក្រសួង គឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពុំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវទិសដៅយុទ្ធ សាស្ត្រចំនួន៧រួមមាន៖ ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់, ការអភិវឌ្ឍនិងទំនើបកម្ម សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ការអភិវឌ្ឍគុណវុឌ្ឍិនិងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការ ពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត, ការពង្រឹងតួនាទីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ សមត្ថភាពក្នុងវិស័យសាធារណៈនិងឯកជន, ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងការពង្រឹងនិងលើកកម្ពស់សមត្ថភាពស្ថាប័ន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        118
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm