អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំសិក្ខាសាលាលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” ដើម្បីផ្សព្វផ្សាយសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញសិប្បនិម្មិត”, ប្រវត្តិស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា, ពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងដំណោះស្រាយដើម្បីគាំទ្រសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកបច្ចេកទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីរសៀល ដល់ម៉ោង ១២:០០នាទីព្រឹក នៅសាលប្រជុំ Conference Hall ជាន់ទី៣ អាគារ Innovation Center នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ក.ប.ទ. នឹងអនុញ្ញាតឱ្យអ្នកជំនាញ និងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់៕








