ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Mike Waltz បានទទួលខុសត្រូវចំពោះការបែកធ្លាយផែនកាវាយប្រហារលើប្រទេសយេម៉ែន នៅក្នុងGroup Chat ដែលរួមមានទាំងអ្នកសារព័ត៌មានមកពីសារព័ត៌មាន The Atlantic ហើយបានចាត់ទុកការបែកធ្លាយនេះថា «គួរឱ្យអាម៉ាស់»។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអង្គារ ទី២៥ មីនា លោក Waltz បានបញ្ជាក់ថា លោកបានបង្កើតឆាត ដែលមានព័ត៌មានលម្អិតរសើបខ្លាំង ត្រូវបានបង្ហោះអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅពេលខាងមុខលើប្រទេសយេម៉ែន និងបាននិយាយថាទាំងនេះពុំមែនជាព័ត៌មានសម្ងាត់បំផុតនោះទេ។

រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump បានព្យាយាមទប់ស្កាត់ការបែកធ្លាយពីអត្ថបទ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ដោយនិពន្ធនាយករបស់សារព័ត៌មាន The Atlantic លោក Jeffrey Goldberg ដោយបង្ហាញថា លោកត្រូវបានដាក់បញ្ចូលទៅក្នុង Group Chat ជាមួយទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ របស់លោក Trump ដើម្បីសម្របសម្រួលស្តីពីប្រទេសយេម៉ែន។
លោក Goldberg បាននិយាយថា លោក Pete Hegseth រដ្ឋមន្ត្រីការពាជាតិ បានបង្ហោះផែនការសង្រ្គាមភ្លាមៗមុនពេលរលកទីមួយនៃការវាយប្រហារនៅថ្ងៃទី១៥ ខែឧសភា «រួមទាំងព័ត៌មានអំពីគោលដៅ អាវុធដែលសហរដ្ឋអាមេរិកនឹងដាក់ពង្រាយ និងការវាយប្រហារជាបន្តបន្ទាប់»។
ទោះជាយ៉ាងណា រដ្ឋបាលរបស់លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា ពុំមានព័ត៌មានសម្ងាត់បំផុតណាមួយ ត្រូវបានចែករំលែកនៅក្នុងGroup Chat នោះទេ។