កម្មករនៅប្រទេសបូលីវី បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបានដុតរូបសំណាករដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេស លោក Erland J. Rodriguez ក្នុងការតវ៉ាប្រឆាំងការលំបាកផ្នែកសេដ្ឋកិច្ច និងអំពើពុករលួយតាមដែលចោទប្រកាន់។

ការដង្ហែក្បួន ត្រូវបានកោះហៅដោយកម្មកររោងចក្រ និងសហជីពអាជីវករនៅតាមដងផ្លូវជនជាតិដើមភាគតិច ដែលបានបង្ហាញពីការកើនឡើងនៃការមិនសប្បាយចិត្តរបស់សាធារណៈជន ជុំវិញការកើនឡើងតម្លៃប្រើប្រាស់សម្រាប់ជីវភាពរស់នៅ និងភាពគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល។

ក្រុមបាតុករ បានចោទប្រកាន់ក្រសួងការងារថា ពុំបានគាំទ្រសិទ្ធិកម្មករ ហើយបានចាត់ទុកថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសពុំបានត្រឹមត្រូវរបស់ប្រធានាធិបតី លោក Luis Arce។
ការតវ៉ាបានមើលឃើញពីភាពមិនធូស្រាលជុំវិញអតិផរណាដែលបានព្យាករថា នឹងកើនលើស១២% និងការខ្វះខាតប្រេងដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រទេសបូលីវី គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅខែសីហា ហើយប្រធានាធិបតីដែលកំពុងនៅក្នុងតំណែង លោក Luis Arce កំពុងព្យាយាមទប់ទល់ប្រជាប្រីយភាពដែលថយចុះ។