ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃអង្គារ (២៥ មីនា) បានអំពាវនាវឱ្យមានការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ ដោយនិយាយថា លោកស្រី សង្ឃឹមថាការបោះឆ្នោត នឹងបញ្ចប់អំឡុងពេលនៃអស្ថិរភាព។

នៅក្នុងសារថ្លែងទៅកាន់ប្រជាជាតិ ពីវិមានរដ្ឋាភិបាល និងបានចាក់ផ្សាយតាមទូរទស្សន៍ លោកស្រី Boluarte បាននិយាយថា ការអំពាវនាវនេះ នឹងទប់ស្កាត់ការវិនិយោគមិនឲ្យបញ្ឈប់នៅក្នុងប្រទេសនេះ។
លោកស្រី Boluarte បានចូលកាន់តំណែងនៅឆ្នាំ២០២២ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកស្រី អតីតប្រធានាធិបតី លោក Pedro Castillo ត្រូវបានដកចេញពីតំណែង ក្រោយការព្យាយាមរំលាយសភា។
នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៦ ប្រជាជនប៉េរូ នឹងជ្រើសរើសមេដឹកនាំប្រទេស និងអនុប្រធានបន្ថែមពីលើសមាជិកសភាទាំងពីរ ជាលើកដំបូងក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។
