អ្នកស្រុកបាននិយាយថា នគបាលប្រទេសកុងហ្គោ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកកាន់ទុក្ខនៅឯពិធីបុណ្យសពរបស់សិល្បៈករដ៏ពេញនិយម លោក Delcat Idengo នៅទីក្រុង Beni កាលពីថ្ងៃអង្គារ ទី២៥ មីនា ខណៈភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញការស្លាប់របស់តារាចំរៀងរូបនេះដោយក្រុមឧទ្ទាម M23។

មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាដើម្បីគោរពដល់លោក Idengo ដែលល្បីតាមរយៈបទចំរៀងដែលត្រូវបានចោទប្រកាន់ខាងនយោបាយថារិះគន់ទាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម។ លោកបានស្លាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងទីក្រុង Goma ជាកន្លែងដែលលោកត្រូវបានគេរាយការណ៍ថា ត្រូវបានគេបាញ់សម្លាប់ ខណៈកំពុងថតតន្ត្រី ដែលបានបង្កឱ្យមានកំហឹង និងការតវ៉ានៅទូទាំងភាគខាងកើតប្រទេសកុងហ្គោ។

ក្បួនដង្ហែសព ត្រូវបានមើលឃើញបង្ហាញកំហឹងនិងការអំពាវនាវរកយុត្តិធម៌ នៅតាមដងផ្លូវនៅទីក្រុង Beni ជាស្រុកកំណើតរបស់ លោក Idengo ។ អ្នកកាន់ទុក្ខ បានកាន់បដា និងច្រៀងចម្រៀងតវ៉ា ដោយ មនុស្សមួយចំនួនអំពាវនាវឱ្យមានការសងសឹកប្រឆាំងក្រុម M23 និងអ្នកគាំ្ររបស់ក្រុមនេះ គឺប្រទេសរ៉្វាន់ដា។
អ្នកស្រុកបាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សដ៏ច្រើន ហើយបញ្ចប់ពិធីភ្លាមៗ។ វីដេអូលើបណ្តាញផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញមនុស្សជាច្រើនរត់ភៀសខ្លួនចេញពីតំបន់នោះ ដោយលឺសំឡេងផ្ទុះនៅពីខាងក្រោយ។