សម្តេចធិបតីមិនខ្វល់ពីសំឡេងរំខានរបស់អ្នករិះគន់ តែស្តាប់សំឡេងពិតប្រាកដរបស់ពលរដ្ឋដែលសំណូមពរអ្វីមួយ

2025/03/26 07:53:22 pm        145

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនឈឺក្បាលនឹងអ្នកចាំតែថា ឬចាំតែរិះគន់មកលើការដឹកនាំរបស់សម្តេចនោះទេ ។ អ្នកថា ចេះតែថា តែអ្នកធ្វើចេះតែធ្វើ ព្រោះអ្នកថាគេជោគជ័យនៅពេលដែលយើងឈឺក្បាល ប៉ុន្តែផ្ទុយទៅវិញ សម្តេចមិនខ្វល់នឹងអ្នកដែលចាំតែថានោះ ទេ ពោលត្រូវខិតខំអភិវឌ្ឍន៍​ឱ្យបានច្រើនលើគ្រប់វិស័យ ដើម្បីបានជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា អគារ ស្នាក់នៅរបស់គ្រូបង្រៀននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានថ្លែងបញ្ជាក់ថា បើសិនជារវល់តែអង្គុយតូចចិត្តនឹងគេថា គឺទៅមិនរួចទេ ព្រោះអ្នកធ្វើមិនដែល​ល្អឥតខ្ចោះឡើយ ប៉ុន្តែទោះជា យ៉ាង ណាសម្តេចនឹងបន្តខិតខំក្នុងការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់វិស័យឱ្យបានកាន់តែច្រើន​ ដើម្បីបានជាប្រយោជន៍ ដ៏ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់ថា ចំពោះអ្នករិះគន់ មិនអាចទៅអង្វរពួកគេឱ្យឈប់និយាយបានទេ ប៉ុន្តែអ្វីដែល​សម្តេច ធ្វើឱ្យអ្នករិះគន់នោះចាញ់ គឺតាមរយៈនៃការខិតខំរបស់សម្តេច​ដែលជាភស្តុតាងជាក់ស្តែង។ គ្មានអ្នកណាដែលល្អ ឥតខ្ចោះ ហើយត្រូវបានគេគោរពស្រឡាញ់គ្រប់គ្នាទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការធ្វើពិតប្រាកដ ពោលគឺធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋដែលនៅកៀក និងនៅជាមួយយើង ទទួលបានផលប្រយោជន៍ជាក់ស្តែង និងទទួលស្គាល់នូវអ្វី ដែលយើងបានធ្វើ៕ អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm