នាយករដ្ឋមន្រ្តីឡាវកោត​សរសើរ​ការទប់ស្កាត់កូវីដ-១៩នៅកម្ពុជា ថែមទាំង​ជួយ​ដល់​ប្រទេស​ខ្លួន​ផងដែរ

2021/11/30 08:17:40 pm        124

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានថ្លែងកោតសរសើរចំពោះគោយនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆំាងនឹងកូវីដ-១៩បានល្អប្រសើរ ថែមទាំងបានជួយទំនុកបម្រុងដល់ប្រជាជន និងប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគដ៏សាហាវមួយនេះផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានចំការមន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានលើកឡើងថា លោកសូមសម្តែងនូវការកោត​សរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បើទោះបីជាប្រទេសកម្ពុជាជួបការលំបាក​យ៉ាងណាក៏ដោយ​ជាពិសេស​ការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។ ​ហើយមិនតែប៉ុណ្ណោះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏បាន​ផ្តល់ជំនួយមនុស្សធម៌ជាថ្នាំវ៉ាក់សាំង​ និង​ថវិការាប់លានដុល្លារដល់ប្រជាជន និង​ប្រទេសឡាវ ដើម្បីទប់ស្កាត់ការរីករាលនូវមេរោគកូវីដ១៩នេះជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម នាយករដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា ​ដែលតែងតែជួយឧបត្ថម្ភគាំទ្រ​ដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេស​ការ​ជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ​ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង​ ២០ម៉ឺនដូស ហើយក្នុង​ជំនួប​ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​កាល​ពីម្សិលមិញនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ និង​ពី​សប្បុរសជន​ចំនួន១៣លានដុល្លារអាមេរិកផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងនូវសេចក្តីសប្បាយ​រីករាយ​ដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាង​ប្រជាជនកម្ពុជា-ឡាវ​មានការរីកចម្រើនជាលំដាប់ឈាន​ដល់កម្រិតកំពូលគឺ ភាពជាដៃគូ​ជា​យុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ​ និងយូរអង្វែង និង​ការ​ជួយគ្នា​ក្នុងគ្រាដែលជួបការលំបាកដូចជា​បញ្ហាមេរោគកូវីដ១៩នេះជាដើម។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា​ ព្រឹទ្ធសភាកម្ពុជា​បានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់​គម្រោង​នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ​នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ​សង្គម អប់រំ វប្បធម៌ ទេសចរណ៍ ​និង​ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និង​អង្គភាព​នៅ​តាមបណ្តោយព្រំដែន ​ដើម្បីថែរក្សាសន្តិសុខ ​ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើ​ភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង​ស្ថាប័ន​នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ​ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី ​និងពហុភាគី ដូចជា៖ អន្តរសភា​អាស៊ាន (AIPA)​ សហភាពអន្តរសភា (IPU) ​សភានិយាយភាសាបារាំង (APF) និង​ក្រុម​សមាជិកសភា​ទទួលបន្ទុកតំបន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ​ជាដើមនោះ។

នៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះ​ឯកឧត្តម​នាយករដ្ឋមន្រ្តីឡាវ​ដែល​បានលើកឡើងអំពីបញ្ហាព្រំដែន ​ហើយព្រឹទ្ធសភាកម្ពុជា​តែងតែគាំទ្រ និងលើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​នៃប្រទេសទាំង​ពីរ​ខិតខំដោះស្រាយបញ្ហា​ ដែលនៅ​សេសសល់១៤%ទៀតនេះ ដើម្បី​កសាង​ខ្សែព្រំដែន​នៃប្រទេសទាំង​ពីរឱ្យក្លាយ​ទៅខែ្សព្រំដែន​ដែល​មាន​សន្តិភាព ​ស្ថិរភាព ​មិត្តភាព និង​មាន​ការអភិវឌ្ឍ​ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លា​សម្រាប់កូនចៅ​ទាំង​ជំនាន់នេះ និងជំនាន់​ក្រោយ​របស់​ប្រទេសទាំងពីរនោះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm