រដ្ឋមន្ត្រីក្រសួងរុក្ខាប្រម៉ាញ់ ជលផលនិងបរិស្ថាន លោក Dion George បាននិយាយថា ប្រទេសអាហ្វ្រិកខាងត្បូង នឹងប្រើប្រាស់តំណែងជាប្រធានកិច្ចប្រជុំប្រទេសG20 ដើម្បីជំរុញការប្តេជ្ញាចិត្តជាសកលកាន់តែខ្លាំងឡើងចំពោះសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន។

លោក George បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតលើកដំបូងនៃក្រុមការងារបរិស្ថាន និងនិរន្តរភាពអាកាសធាតុរបស់ប្រទេស G20។ លោក បានបញ្ជាក់អំពីរបៀបវារៈដ៏មហិច្ឆតា ផ្តោតលើជីវចម្រុះ ហិរញ្ញវត្ថុអាកាសធាតុ ការគ្រប់គ្រងកាកសំណល់ និងការអភិរក្សមហាសមុទ្រ។ ដោយនៅសល់ពេលតិចជាងប្រាំឆ្នាំទៀតដើម្បីបំពេញតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ លោក George បាននិយាយថា ភាពក្រីក្រ និងវិសមភាព នៅតែជាបញ្ហាប្រឈមសកល ខណៈការបញ្ចេញកាបូនឌីអុកស៊ីត នៅតែបន្តកើនឡើង។

លោកនិយាយថា ប្រទេស«G20 អាចមានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ឈប់ និងផ្លាស់ប្តូរការបាត់បង់ជីវៈចម្រុះនៅឆ្នាំ២០៣០ ក្នុងគោលបំណងសម្រាប់ «ពិភពវិជ្ជមាននៃធម្មជាតិ» សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងភពផែនដី។
លោកបាននិយាយថា អាហ្រ្វិកខាងត្បូង កំពុងផ្តោតលើបម្រែបម្រួលអាកាសធាតុ និងគុណភាពខ្យល់ ខណៈវិស័យអាទិភាពចុងក្រោយគឺមហាសមុទ្រ និងឆ្នេរសមុទ្រ ដែលផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការលំហសមុទ្រ និងធនធានសមុទ្រ។