លោក Trump ចុះហត្ថលេខាលើក្រឹត្យដែលតម្រូវឲ្យផ្ដល់ឯកសារបញ្ជាក់សញ្ជាតិអាមេរិក ដើម្បីមានសិទ្ធិបោះឆ្នោត

2025/03/26 10:30:11 pm        51

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃអង្គារ (ទី២៥ ខែមីនា) ដែលតម្រូវឲ្យអ្នកបោះឆ្នោតបញ្ជាក់ថា ពួកគេជាពលរដ្ឋអាមេរិក និងជាការប៉ុនប៉ងរារាំងរដ្ឋនានាកុំឲ្យរាប់សន្លឹកឆ្នោតដែលមិនបានទៅបោះផ្ទាល់ ក្រោយថ្ងៃបោះឆ្នោត។ ក្រឹត្យដ៏ធំនេះ ក៏នឹងស្វែងរកផងដែរនូវការដកមូលនិធិសហព័ន្ធចេញពីរដ្ឋទាំងឡាយណាដែលមិនគោរពតាម។

លោក Trump បានបង្ហាញមន្ទិលសង្ស័យជាយូរមកហើយ អំពីប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិក ហើយនៅតែបន្តអះអាងមិនពិតថា ការបរាជ័យឆ្នាំ២០២០ របស់លោក ដោយសារប្រធានាធិបតីប្រជាធិបតេយ្យ លោក Joe Biden គឺជាលទ្ធផលលួចបន្លំគ្រប់ទីកន្លែង។ លោកប្រធានាធិបតី និងសម្ព័ន្ធមិត្តបក្សសាធារណរដ្ឋរបស់លោក ក៏បានធ្វើការអះអាងផងដែរដោយគ្មានមូលដ្ឋាន អំពីការបោះឆ្នោតដែលកើតមានគ្រប់ទីកន្លែងពីអ្នកមិនមែនជាពលរដ្ឋអាមេរិក ដែលជាទង្វើខុសច្បាប់ និងកម្រកើតមានឡើង។

នៅឆ្នាំ២០២៤ សភាតំណាងរាស្រ្តគ្រប់គ្រងដោយសាធារណរដ្ឋ បានអនុម័តសេចក្ដីស្នើច្បាប់ដែលនឹងហាមប្រាមអ្នកមិនមែនជាពលរដ្ឋមិនឲ្យចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ ដែលជាការអនុវត្តខុសច្បាប់រួចហើយ។ ច្បាប់នេះមិនបានឆ្លងព្រឹទ្ធសភាដែលកាលនោះត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។

ក្រឹត្យរបស់សេតវិមាននេះស្វែងរកការសម្រេចបាននូវគោលដៅស្រដៀងគ្នា។ ក្រុមការពារសិទ្ធិអ្នកបោះឆ្នោត បានលើកឡើងថា ច្បាប់នេះ មិនខុសពីច្បាប់ការពារសិទ្ធិអ្នកបោះឆ្នោតអាមេរិកដែលមិនបានក្លាយជាច្បាប់ជាធរមាន នឹងធ្វើឲ្យអ្នកបោះឆ្នោតបាត់បង់សិទ្ធិ ជាពិសេសមនុស្សត្រូវបានបែងចែកពណ៌សម្បុរ ដែលមិនមានសិទ្ធិប្រើប្រាស់លិខិតឆ្លងដែន ឬអត្តសញ្ញាណដែលត្រូវការផ្សេងទៀត។

នៅថ្ងៃទី២៥ ខែមីនានោះ ខណៈដែលលោកបានចុះហត្ថលេខាលើក្រឹត្យនេះ នៅសេតវិមាន លោក Trump បាននិយាយថា៖ «យើងត្រូវតែដោះស្រាយបញ្ហាការបោះឆ្នោត ។ ប្រទេសនេះមានស្ថានភាពអាក្រក់ណាស់ ដោយសារតែការបោះឆ្នោត ពោលគឺការបន្លំការបោះឆ្នោត និងការបោះឆ្នោតមិនល្អ ដូច្នេះ យើងនឹងដោះស្រាយវា តាមមធ្យោបាយមួយ ឬផ្សេងទៀត»។ យ៉ាងណាក្ដី ក្រឹត្យនេះទំនងជានឹងទាញឲ្យមានបញ្ហាប្រឈមផ្លូវច្បាប់ជាមិនខាន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm