គ.ជ.ប. បញ្ជាក់​ថា មាន​ពលរដ្ឋ​ជាង ៤៤​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ខណៈ​យុទ្ធនាការ​នៅ​សល់​ពេល៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ

2021/11/30 09:50:57 pm        138

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឱ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៤៤​ម៉ឺន​នាក់​ហើយ ត្រូវ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ​កន្លង​មក​នេះ។

គ.ជ.ប.បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២១​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គ.ជ.ប. បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ចំនួន ៤៤២,៤៤០​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ខែ​តុលា រហូត​មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ។

គ.ជ.ប. បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ​មក​នេះ ខ្លួន​ក៏​បាន​លុប​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចំនួន ២១៥,២៧៥​នាក់ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ ខណៈ​ប្រជា​ពលរដ្ឋ ១៨៤,០៨១​នាក់​ទៀត ត្រូវ​បាន​កែ​តម្រូវ​ទិន្នន័យ​របស់​ពួកគេ។

ចំណែក​ឯ​ពលរដ្ឋ​ចំនួន ១៤៤,១២៦​នាក់​ទៀត គ.ជ.ប. បញ្ជាក់​ថា ត្រូវ​បាន​ផ្ទេរ​ឈ្មោះ​ចូល​ទៅ​ទីតាំង​ឃុំ ឬ​សង្កាត់​ថ្មី​របស់​ពួកគេ​ហើយ។

គ​.ជ.ប.​ បាន​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា សម្រាប់​រយៈ​ពេល ៥០​ថ្ងៃ ពោល​គឺ​នៅ​សល់​ត្រឹម​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm