អនុប្រធានទី២នៃព្រឹទ្ធសភាចាត់ទុក MSME ជាកម្លាំងចលករជួយរុញច្រានកំណើន​សេដ្ឋកិច្ចជាតិ

2025/03/26 10:41:37 pm        502

អនុប្រធានទី២នៃព្រឹទ្ធសភា ជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាព ដល់សហគ្រិនវ័យក្មេង ជាពិសេសស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មសហគ្រាសរបស់ពួកគាត់ ព្រោះ MSME គឺជាកម្លាំងចលករជួយរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា លើកឡើងនៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី ២៥ ខែ មីនា ម្សិលមិញនេះថា ជុំវិញកិច្ចដំណើរក្នុងការអភិវឌ្ឍន៍ប្រទេស កម្ពុជាបានកំពុងបោះ ជំហ៊ានទៅមុខប្រកដោយស្វាហាប់ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវតែពង្រឹង និងត្រូវយកចិត្តទុកដាក់បន្ថែមដូចជា បញ្ហាសុខភាព អប់រំ និង សហគ្រិនភាព ដោយត្រូវធ្វើយ៉ាងណាឱ្យមានការពង្រឹង និងការសម្របសម្រួល ក្នុងចំណោមភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបង្កើនការវិនិយោគលើការលើកកម្ពស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ចំណែកពាក់ព័ន្ធសហគ្រិនភាព ក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យម ឯកឧត្តមបណ្ឌិត បានចាត់ទុកវិស័យនេះមានសារៈ សំខាន់ណាស់សម្រាប់កម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោក ភាគច្រើនគឺរុញការអភិវឌ្ឍន៍វិស័យនេះយ៉ាងខ្លាំង ព្រោះ SMEs ជាវិស័យបង្កើតការងារ និងនវានុវត្តន៍ជាច្រើន។ បញ្ហានេះដែរ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាពដល់សហគ្រិនវ័យក្មេង និងស្ត្រី ក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីចាប់ផ្តើម សហគ្រាសរបស់ពួកគាត់, ការផ្តល់ហិរញ្ញប្បទានដល់ MSME គឺជាកម្លាំងចលករផ្ទាល់រុញច្រាន កំណើនសេដ្ឋកិច្ចជាតិ ។

ចំណែកវិស័យអប់រំវិញ, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បន្តថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានកំពុងធ្វើការងារជា ច្រើន ប៉ុន្តែអ្វីដែលត្រូវអភិវឌ្ឍន៍បន្ថែមគឺផ្នែកភាសារ ជាពិសេសភាសារអង់គ្លេស ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ព្រោះ ភាសារគឺជាផ្នែកមួយដ៏ចាំបាច់ ដើម្បីជំរុញក្នុងការស្រាវជ្រាវ ការទំនាក់ទំនងក្នុងអាជីវកម្ម និងពាណិជ្ជកម្ម ដែលជាការជួយទាក់ទាញការ វិនិយោគពីបរទេស និងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm