កម្ពុជា-អង់គ្លេស ប្រកាសបើកដំណើរការគម្រោងអប់រំចំនួនពីរ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅប្រទេសកម្ពុជា

2025/03/26 10:59:24 pm        760

 ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យដំណើរការគម្រោងថ្មីចំនួនពីរនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រឧត្តមភាព នៃការអប់រំកុមារី (ASEAN-UK SAGE) ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 បើតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គម្រោងថ្មីទាំងពីរនេះ ជាកម្មវិធីអប់រំដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសនៅអាស៊ីអាគ្នេយ៍ មានគោលបំណងលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈការពិនិត្យមើលឡើងវិញនូវសម្ភារៈ និងការអនុវត្ត ដែលគាំទ្រដល់ការបង្រៀនជំនាញមូលដ្ឋាន និងតាមរយៈការសាកល្បងវិធីសាស្រ្តអប់រំ “ការបង្រៀនឱ្យត្រូវកម្រិត (TaRL)”។ គម្រោងនេះ នឹងដាក់ឱ្យសាកល្បងនូវការប្រើប្រាស់វិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីកែលម្អការសិក្សាមូលដ្ឋានសម្រាប់កុមារចំនួន ៥០០នាក់ ដែលអាចប្រឈមក្នុងការបោះបង់ការសិក្សានៅថ្នាក់ទី៤ និងថ្នាក់ទី៥។ 

 ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ពិតជាមានមោទនភាពណាស់ ដែលការអប់រំរបស់ចក្រភពអង់គ្លេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរក្សាឱ្យបាននូវដំណើរនៃការអភិវឌ្ឍប្រកបដោយសក្ដានុពល។ ស្ថាប័នអប់រំនេះ ដូចជាសាកលវិទ្យាល័យ De Montfort Cambodia កំពុងជួយប្រទេសកម្ពុជាឱ្យមានលទ្ធភាពទទួលបានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្រិតខ្ពស់បំផុត។ តាមរយៈកម្មវិធីខាងលើនេះដែរ នឹងជួយធ្វើឱ្យប្រាកដថា ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសកុមារី និងក្រុមដែលងាយរងគ្រោះ អាចទទួលបានការសិក្សាជាមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ពួកគេ និងសហគមន៍របស់ពួកគេ។ 

លោក Craig Farmer ប្រធានក្រុមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី បានលើកឡើងថា ក្រុមការងាររបស់លោក កំពុងទន្ទឹងរង់ចាំចេញដំណើរ និងធ្វើការដោយផ្ទាល់ជាមួយគ្រូបង្រៀន និងអ្នកបណ្តុះបណ្តាលគ្រូទូទាំងប្រទេស។ លោកមានសេចក្តីសោមនស្សរីករាយផងដែរ ក្នុងការនាំយកនូវវិធីសាស្ត្រការបង្រៀនឱ្យត្រូវកម្រិតទៅកាន់តំបន់ ព្រោះថា វិធីសាស្ត្រនេះទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសដទៃទៀត។

ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏មានអត្ថន័យ តាមរយៈកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី ជាមួយដៃគូដែលមានការប្តេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់ រួមមាន៖ លេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) អង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងសាកល្បងទាំងពីរនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសកលក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យអប់រំ និងធានាឱ្យមានការអភិវឌ្ឍប្រកបចីរភាព និងបរិយាបន្នសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា”។

លោកស្រីបណ្ឌិត Habibah Binti Abdul Rahim ប្រធានលេខាធិការដ្ឋានស៊ីមេអូ បានមានប្រសាសន៍ថា“ការដាក់ឱ្យដំណើរការនូវគម្រោងសាកល្បងទាំងពីរក្នុងប្រទេសកម្ពុជានេះ គឺជាសក្ខីភាពប្រកបដោយអត្ថន័យក្នុងស្មារតីសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)។ លេខាធិការដ្ឋានស៊ីមេអូ ពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយទទួលស្គាល់ថា វាជាមូលដ្ឋានគ្រឹះក្នុងការផ្តល់នូវដំណោះស្រាយអប់រំប្រកដោយបរិយាបន្ន និងមានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អ្នកសិក្សា ជាពិសេសកុមារី និងយុវជនដែលងាយរងគ្រោះ។ យើងទន្ទឹងរង់ចាំបន្តភាពជោគជ័យជាមួយគ្នា”។

ដោយមានការឧបត្ថម្ភ និងគាំទ្រដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស (UK International Development) កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការសិក្សារៀនសូត្រជាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ទាំងអស់គ្នា ដោយផ្តោតជាពិសេសលើក្មេងស្រី និងក្រុមអ្នកដែលងាយរងគ្រោះ តាមរយៈការអភិវឌ្ឍ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងលេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) សហការដៃគូជាមួយស្ថាប័នភាពជាដៃគូស្រាវជ្រាវសកល (EdTech Hub) និងក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអប់រំ (ACER) ក្នុងគោលបំណងដោះស្រាយបញ្ហានៃការរើសអើង និងឧបសគ្គដែលរារាំងដល់ការសម្រេចភាពជោគជ័យរបស់កុមារី និងក្រុមអ្នកដែលងាយរងគ្រោះក្នុងរដ្ឋជាសមាជិកអាស៊ាន (AMS) រួមទាំងប្រទេសទីម័រខាងកើតផងដែរ ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm