អង្គការ​សុខភាព​ពិភពលោក​បើក​កិច្ចប្រជុំ​ពី​ការ​លេច​ចេញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/11/30 09:57:40 pm        376

​WHO៖ នៅ​ក្នុង​ការ​បើក​សម័យ​ប្រជុំ​ពិសេស​នៃ​សន្និបាត​សុខភាព​ពិភពលោក ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា ការ​លេច​ចេញ​នូវ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មានការ​ប្រែប្រួល​ខ្ពស់គឺជា​ការ​ក្រើនរំលឹក​មួយ​ផ្សេងទៀត ទោះបីជា​យើង​អាច​គិត​ថា យើង​បាន​ធ្វើ​រួចរាល់​ជាមួយ​វីរុស COVID-19 ក៏ដោយ វា​នៅតែ​មិន​ទាន់​បាន​បញ្ចប់​នោះ​ទេ​។​

​សន្និបាត​នេះពិភាក្សា​អំពី​អត្ថប្រយោជន៍​ នៃ​ការ​បង្កើត​អនុសញ្ញា​អង្គការ​សុខភាព​ពិភពលោកកិច្ច​ព្រមព្រៀង ឬ​មធ្យោបាយ​អន្តរជាតិ​ផ្សេងទៀតលើ​ការ​ត្រៀម​លក្ខណៈ ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺឆ្លង ដោយមាន​ទស្សនៈ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ដំណើរការ​អន្តររដ្ឋាភិបាល ​ដើម្បី​ព្រាង និង​ចរចា​អនុសញ្ញាកិច្ចព្រមព្រៀង ឬ​មធ្យោបាយ​អន្តរជាតិ​ផ្សេងទៀត​លើ​ការ​ត្រៀម​លក្ខណៈ​និង​ឆ្លើយតប​។ ​ដោយ​លើក​យក​មកពិភាក្សាពី​របាយការណ៍​របស់​ក្រុមការងារ​ស្តីពី​ការ​ពង្រឹង​ការ​ត្រៀម​ខ្លួន និង​ការឆ្លើយតប​របស់​អង្គការ​សុខភាពពិភពលោក​ចំពោះ​គ្រាអាសន្ន​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា យើង​កំពុង​ជួប​ប្រជុំ ខណៈ​រលក​ថ្មី​នៃ​ករណី​ឆ្លង​វីរុស និង​ករណី​ស្លាប់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​។ លោក​បាន​និយាយ​ថា មាន​និន្នាការ​ធ្លាក់​ចុះ ឬ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ផ្សេងទៀត ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​មាន​ករណី​ឆ្លង​នៅតំបន់​ផ្សេងនោះ​គ្មាន​តំបន់ គ្មាន​ប្រទេស គ្មាន​សហគមន៍ និង​គ្មាន​បុគ្គល​ណាមួយមាន​សុវត្ថិភាព​នោះ​ទេ ទាល់តែ​យើង​ទាំង​អស់​គ្នា​មានសុវត្ថិភាព​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ យើង​មិនទាន់​ដឹង​ថា ​តើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ករណីឆ្លង​កាន់​តែ​ច្រើន ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ហានិភ័យ​នៃ​ការ​ឆ្លង​ឡើងវិញ ឬ​ហានិភ័យ​នៃ​ការ​បង្ការ​ពី​វ៉ាក់សាំង​នៅឡើយ​។ អ្នកវិទ្យាសាស្ត្រ​នៅអង្គការ ​WHO និង​ជុំវិញ​ពិភពលោកកំពុង​ធ្វើការ​បន្ទាន់​ដើម្បី​ឆ្លើយសំណួរ​ទាំងនេះ​។ ប៉ុន្តែ​ការ​លេច​ចេញ​ជា​រូបរាង​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​ការ​ក្រើនរំលឹក​មួយ​ផ្សេងទៀត ទោះបីជា​យើង​ប្រហែលជា​គិត​ថា ​យើង​បាន​រួច​ផុត​ពី​វីរុស​ COVID-19 ក៏ដោយ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm