វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា រោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងបំពង់បង្ហូរឧស្ម័ន ហើយនិងស្ថានីយនុយក្លេអ៊ែរ ស្ថិតក្នុងចំណោមគោលដៅដែលរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្អាកការវាយប្រហារបណ្តោះអាសន្ន ។
តារាងរាយឈ្មោះ រួមបញ្ចូលទាំងទីតាំងស្តុកប្រេង ស្ថានីយបូមប្រេង ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធត្រង់ស្មីស្យុង ដូចជារោងចក្រថាមពល ស្ថានីយរង ត្រង់ស្វម៉ាទ័រ ស្ទ្រីប៊ុយទ័រ និងទំនប់វារីអគ្គិសនីជាមួយដើម ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការផ្អាកបណ្តោះអាសន្នការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ចាប់ផ្តើមពីថ្ងៃទី ១៨ ខែមីនាតទៅ ហើយនិងមានសុពលភាពរយៈពេល ៣០ថ្ងៃ ប៉ុន្តែវាអាចនឹងបន្តដោយមានការឯកភាពពីភាគីទាំងសងខាង ។
វិមានក្រឹមឡាំងបន្តថា បើសិនជាកិច្ចព្រមព្រៀងមួយនេះ ត្រូវបានបំពានដោយភាគីម្ខាង ដល់ពេលនោះភាគីម្ខាងទៀតនឹងលែងអនុលោកតាមដូចគ្នា ៕