គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ

2025/03/26 11:13:08 pm        681

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍​ជាតិ​ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស ​អើងពូជសាសន៍ (ICERD) នៅខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា។

សិក្ខាសាលានេះ ធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទ​ព្រះវិហារ​ ជាន់ទី៣ នៃអគាររដ្ឋបាល សាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាល កងកម្លាំង អាវុធហត្ថ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារ។

លោក មិន ស៊ីថា អភិបាលរងខេត្ត បានសម្ដែងនូវក្តីសោមនស្សរីករាយ ​និងថ្លែងអំណរ គុណ​យ៉ាងជ្រាល​ជ្រៅចំពោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា​ដែលបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត អនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដ៏មានសារៈសំខាន់​នេះនៅខេត្តព្រះវិហារ។

លោកថាសិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាដ៏មានតម្លៃ សម្រាប់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរក​ដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ ត្រូវបាន រៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្ត ព្រះវិហារ ដែល​ជា​វេទិកាដ៏សំខាន់មួយធ្វើឡើង ​ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បង្ហាញពីកិច្ចខិតខំ​ប្រឹងប្រែង​ និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្ស​នៅកម្ពុជា , ទី២.បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាម​ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ, ទី៣. បញ្ជ្រាបការយល់ដឹង​អោយកាន់តែច្បាស់​អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង ទី៤. ជម្រុញការចូលរួមរាល់​អង្គភាព​នានា​នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ ​សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍​ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។

បន្ថែមពីនេះ សិក្ខាសាលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជា​សំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម ​និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា ​និងជាវេទិកា ផ្ដល់នូវចំណេះដឹង និង​បទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ​ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និង​ភាពសុខដុមរមនាក្នុងសង្គម៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm