កាកបាទក្រហមផ្សព្វផ្សាយព័ត៌មានអំពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

2025/03/26 11:21:30 pm        120

ភ្នំពេញ ៖ ដើម្បីឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយពី ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានអ្នកសារព័ត៌មាន និងមន្រ្តីបុគ្គ លិក ចូលរួមសរុបចំនួន៤០នាក់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ 

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឱ្យដឹងថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី រំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងរំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងផ្សព្វផ្សាយព័ត៌មានទៅសប្បុរសជននានា ក្នុងន័យកៀរគររកជំនួយឧបត្ថមគាំទ្រ ដល់សកម្មភាពស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ សម្រាប់ទុកជួយ ទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយនេះជាការចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានសុខភាពល្អ។ ទី១លោកជំទាវបានអំពាវនាវ និងបំផុសបង-ប្អូនរួមជាតិ ឱ្យចូលរួមដោយស្ម័គ្រចិត្ត ជាកម្លាំងអនុវត្ត ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់ខ្លួនដោយស្ងួនចំណី ការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែទាំសុខភាពផ្លូវកាយ/ចិត្ត និងការរៀបចំឥរិយាបថរស់នៅដោយការធ្វើកីឡាទៀងទាត់ ដើម្បីសុខភាពល្អរបស់ពលរដ្ឋម្នាក់ៗ គ្រួសារ និងសង្គមជាតិទាំងមូល ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សមានសមត្ថភាព និងមានសុខភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជាឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ២រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិសេសយុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងនានា ដែលជាមូលហេតុចម្បង នៃការស្លាប់និងពិការភាពរបស់ប្រជាជនកម្ពុជា តាម    រយៈការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថាន សិក្សា និងតាមយន្តការផ្សព្វផ្សាយ ដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណៈជន។ ៣ទាញស្មារតីប្រុងប្រយ័ត្នរបស់បង-ប្អូនរួមជាតិ ជាពិសេសស្ត្រី ក្មេងស្រី កុមារ យុវវ័យ មនុស្ស  វ័យចាស់ ចំពោះផលវិបាកនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែអាកាសធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខុសពីធម្មតាជាដើម។ ៤អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់ កាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាម សាខារាជធានី-ខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។  

ក្នុងន័យនេះ គឺមានតែការចូលរួមជួយឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លាពី សប្បុរសជនគ្រប់មជ្ឈដ្ឋានទើប កាកបាទក្រហមកម្ពុជា មានធនធានហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការ នៃភាពងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់ជាងមុន និងក្នុងវិសាលភាព កាន់តែធំជាងមុន បានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល»៕ ​

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm