អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គការ ពាក់កណ្តាលនៃកុមារអាយុក្រោម ៥ឆ្នាំ នៅប្រទេសយេម៉ែន មានកង្វះអាហារូបត្ថម្ភយ៉ាងខ្លាំង ហើយជាងកន្លះលាននាក់ កំពុងទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។
ទីភ្នាក់ងារកុមារ UNICEF បានព្រមានថា ជម្លោះមួយទសវត្សរ៍ បានធ្វើឲ្យក្មេងៗបាត់បង់វ័យកុមារភាព ហើយទុកឲ្យមនុស្សជំនាន់មួយតស៊ូ ដើម្បីរស់រានមានជីវិត ហើយវិបត្តិមនុស្សធម៌ កំពុងកើនឡើង។
លោក Peter Hawkins តំណាងរបស់ទីភ្នាក់ងារនេះប្រចាំប្រទេស បាននិយាយថា កង្វះអាហារូបត្ថម្ភ គឺ «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង គំរាមកំហែងដល់អាយុជីវិត និងពុំអាចការពារបានទាំងស្រុង»។ «កង្វះអាហារូបត្ថម្ភនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ការលូតលាស់យឺត និងធ្វើឲ្យកុមារបាត់បង់សក្តានុពលរបស់ពួកគេ។ នៅក្នុងប្រទេសយេម៉ែន វាមិនមែនគ្រាន់តែ មានបត្តិសុខភាពប៉ុណ្ណោះទេ ថែមទាំងមានការកាត់ទោសប្រហារជីវិតមនុស្សរាប់ពាន់នាក់ទៀតផង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការបង្កកជំនួយបរទេស កាលពីខែមករា ហើយបានលុបចោលកម្មវិធីភាគច្រើនដែលគ្រប់គ្រងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ លោក Hawkins បាននិយាយថា៖«បញ្ហាជាមួយនឹងការកាត់បន្ថយរបស់ USAIDនេះ គឺថា ពួកគេបានកាត់បន្ថយសមត្ថភាពជាទូទៅនៅទីនេះ នៅក្នុងប្រទេសយេម៉ែន យ៉ាងទូលំទូលាយ»»។