ក្រុមហ៊ួទីនិយាយថា យន្តហោះចម្បាំងរបស់អាមេរិក បានធ្វើការវាយប្រហារចំនួន ១៧ លើក នៅប្រទេសយេម៉ែន

2025/03/27 12:10:10 am        76

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន បានរាយការណ៍នៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មានការវាយប្រហារចំនួន ១៧លើក នៅទីក្រុង Saada និងទីក្រុង Amran ត្រូវបានបន្ទោស   សហរដ្ឋអាមេរិកចំពោះការវាយប្រហារនេះ។

គេហទំព័រ Ansarollah របស់ក្រុមឧទ្ទាម បានលើកឡើងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានធ្វើ «ការវាយឆ្មក់តាមអាកាសគ្មានមេត្តា បានបណ្តាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកស្លាប់និងរងរបួសនោះទេ។

ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៥ ខែមីនា បានប្រកាសពីការវាយលុកផ្នែកយោធាប្រឆាំងនឹងក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ដោយសន្យាថា នឹងប្រើប្រាស់កម្លាំងដ៏លើសលប់ រហូតដល់ក្រុមនេះ ឈប់បាញ់លើនាវា នៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗនៃសមុទ្រក្រហម និងឈូងសមុទ្រAden។

នៅថ្ងៃនោះ បានឃើញរលកនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលក្រុមមន្ត្រីបាននិយាយថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ួទី ហើយក្រសួងសុខាភិបាលរបស់ក្រុមឧទ្ទាម បានអះអាងថា បានសម្លាប់មនុស្សចំនួន ៥៣នាក់។

ចាប់តាំងពីពេលនោះមក ផ្នែកដែលគ្រប់គ្រោយដោយក្រុមហ៊ួទី នៃប្រទេសយេម៉ែនបានឃើញការវាយប្រហារជារៀងរាល់ថ្ងៃ ដែលក្រុមនេះ បានស្តីបន្ទោសលើសហរដ្ឋអាមេរិក ដោយក្រុមឧទ្ទាម បានប្រកាសពីកាកំណត់គោលដៅទៅលើនាវាយោធាអាមេរិក និងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm