បាតុករប៉ាឡេស្ទីនដង្ហែក្បួននៅតំបន់ហ្កាហ្សាស្រ្ទីបទាមទារឲ្យបញ្ចប់សង្រ្គាម និងស្រែកឲ្យក្រុមជីវពលហាម៉ាសចេញក្រៅ

2025/03/27 12:12:17 am        86

នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីនរាប់រយនាក់ នាំគ្នាតវ៉ានៅតំបន់ភាគខាងជើងហ្កាហ្សាស្រ្ទីប ដើម្បីទាមទារឲ្យបញ្ចប់សង្រ្គាម និងស្រែកហៅឲ្យក្រុមហាម៉ាសចេញក្រៅ នៅក្នុងការបង្ហាញការជំទាស់ជាសាធារណៈដ៏កម្រមួយចំពោះក្រុមជីវពលមួយនេះដែលបានបង្កឲ្យមានសង្រ្គាចុងក្រោយ ជាមួយនឹងការវាយឆ្មក់របស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។

តំបន់ភាគខាងជើងហ្កាហ្សា ស្ថិតក្នុងចំណោមតំបន់រងការខ្ទេចខ្ទាំខ្លាំងបំផុតនៅក្នុងតំបន់ហ្កាហ្សា ។ អគារភាគច្រើននៅតំបន់មានមនុស្សរស់នៅច្រើន បានក្លាយជាគំនរបាក់បែក ហើយភាគច្រើននៃពលរដ្ឋ បានជម្លៀសខ្លួនច្រើនលើកច្រើនសារ ដើម្បីគេចចេញពីជម្លោះមួយនេះ ។

មនុស្សរាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនចេញទៅកាន់តំបន់ភាគខាងត្បូងហ្កាហ្សានៅពេលសង្រ្គាមចាប់ផ្តើមភ្លាមៗដែលបច្ចុប្បន្នបានសម្លាប់ជនប៉ាឡេស្ទីនជិត ៥ម៉ឺននាក់នោះ បានវិលត្រឡប់ទៅកាន់ផ្ទះរងការបំផ្លិចបំផ្លាញរបស់ពួកគេវិញ នៅតំបន់ភាគខាងជើង ពេលដែលបទឈប់បាញ់ចូលជាធរមានកាលពីខែមករា ។

បច្ចុប្បន្ន ការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ក្រោយពួកគេបើកការវាយប្រហារឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនាកន្លងទៅ បានធ្វើឲ្យរង្គោះរង្គើរដល់បទឈប់បាញ់រយៈពេល ២ខែ អំឡុងពេលដែលក្រុមហាម៉ាស់ បានប្រគល់ចំណាប់ថ្នូរបន្ថែមទៀតដល់អ៊ីស្រាអែល ។

ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារតំបន់ហ្កាហ្សាឡើងវិញពេលដែលពួកគេនិយាយថា គោលដៅសំខាន់គឺត្រូវកម្ទេចចោលឲ្យអស់ក្រុមហាម៉ាស់នោះ បានសម្លាប់មនុស្សជិត ៧០០នាក់ ដែលភាគច្រើននៃពួកគេគឺជាស្រ្តី និងកុមារ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm