ប្រភពយោធាចំនួន ២រូប នៅថ្ងៃពុធ (ទី២៦ ខែមីនា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា កងទ័ពស៊ូដង់ កំពុងឡោមព័ទ្ធអាកាសយានដ្ឋាន នៅទីក្រុង Khartoum និងតំបន់ជុំវិញនោះ ដែលនេះជាការវិវត្តដ៏សំខាន់មួយទៀត នៅក្នុងជម្លោះរយៈពេល ២ឆ្នាំ រវាងកងទ័ព និងក្រុមប្រដាប់អាវុធដែលជាគូអរិ គឺកងកម្លាំងគាំទ្ររហ័ស (RSF)៕

