នាយក Apple លោក Cook សរសើរ «អ្នកអភិវឌ្ឍន៍ជំនាន់ក្រោយ» អំឡុងទស្សនកិច្ច នៅចិន

2025/03/27 01:14:05 am        73


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃពុធ (ទី២៦ ខែមីនា) បានពោលសរសើរ «អ្នកអភិវឌ្ឍន៍ជំនាន់ក្រោយ» ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យាមួយ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឹងប្រែងបន្តរក្សាភាពសំខាន់របស់ខ្លួន នៅក្នុងទីផ្សារអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសនេះ។

ក្រុមហ៊ុនផលិតទូរសព្ទ iPhone មួយនេះ បានបាត់បង់ឋានៈរបស់ខ្លួន ក្នុងនាមជាយីហោស្មាតហ្វូនដែលលក់ដាច់បំផុត នៅប្រទេសចិន ក្នុងឆ្នាំ២០២៤ ប៉ុន្តែបានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម Weibo របស់ចិន ដោយមានទាំងវីដេអូដែលរូបលោកកំពុងប្រាស្រ័យទាក់ទងជាមួយនិស្សិត លោក Cook បាននិយាយថា៖ «រំភើបណាស់ដែលបានជួបអ្នកអភិវឌ្ឍន៍ជំនាន់ក្រោយ នៅសាកលវិទ្យាល័យ Zhejiang នាថ្ងៃនេះ»។

ការបង្ហោះនេះ បានកើតលេចឡើង នៅពេលដែលក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបរិច្ចាគ ៣០លានយ័ន (៤,១លានដុល្លារ) ដល់មហាវិទ្យាល័យនេះ ក្នុងគោលបំណងផ្តល់ឲ្យនិស្សិតនូវវគ្គបណ្តុះបណ្តាលបច្ចេកទេស និងអាជីវកម្ម ដើម្បីអភិវឌ្ឍកម្មវិធី។

មានមូលដ្ឋាននៅទីក្រុង Hangzhou សាកលវិទ្យាល័យ Zhejiang ត្រូវបានគេស្គាល់ថា ជាទីកន្លែងបង្កើតអ្នកអភិវឌ្ឍន៍ដ៏មានទេពកោសល្យផ្នែកបច្ចេកវិទ្យា ក្នុងនោះរួមទាំងលោក Liang Wenfeng ជាស្ថាបនិកនៃក្រុមហ៊ុន AI (បញ្ញាសិប្បនិម្មិត) គឺ DeepSeek ផងដែរ។

ជាមួយគ្នានេះ លោក Cook បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែមីនា ដោយក្រសួងបានឲ្យដឹងថា ពួកលោក «បានផ្លាស់ប្តូរទស្សនៈ ស្តីពីការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅប្រទេសចិន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក រួមជាមួយប្រធានបទផ្សេងៗទៀត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        23
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        42
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm