ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍នៅថ្ងៃពុធនេះថា ទីភ្នាក់ងារផ្តល់ជំនួយរបស់ប្រទេសនេះ KSrelief បានបញ្ជូនកញ្ចប់អាហាររាប់ពាន់កញ្ចប់ ដល់ប្រជាជនដែលងាយរងគ្រោះបំផុត នៅលើពិភពលោក។
នៅក្នុងប្រទេសស៊ីរី កញ្ចប់ជំនួយចំនួន ១៧០ ត្រូវបានចែកចាយ ដល់គ្រួសារដែលខ្វះខាត នៅក្នុង ខេត្ត Rif Dimashq ដែលជាផ្នែកមួយនៃគម្រោងអាហារសម្រាប់ពិធីបុណ្យរ៉ាម៉ាដាន Etaam។
នៅប្រទេសយេម៉ែន ទីភ្នាក់ងារជំនួយ KSrelief បានចែកជំនួយចំនួន១.៣០០ កេស ដល់ក្រុមងាយរងគ្រោះ នៅក្នុងស្រុក Al-Wadi នៃ ខេត្ត Marib ដោយផ្តល់អត្ថប្រយោជន៍ដល់បុគ្គលចំនួន ៩.១០០នាក់។ នៅក្នុងខេត្ត Aden ជំនួយចំនួន ១.១៨៨ កញ្ចប់ ត្រូវបានផ្តល់ឲ្យជនពិការ។
គម្រោង Etaam ក្នុងប្រទេសយេម៉ែន កំណត់គោលដៅលើកជនភៀសខ្លួន អ្នកដែលត្រូវការជំនួយខ្លាំងបំផុត និងជនពិការ នៅទីក្រុង Aden, Hadramout, Marib, Al-Mahra, Shabwah និង Hajjah ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលចំនួន ១៦០.៨១២នាក់។
ឥឡូវនេះ នៅក្នុងដំណាក់កាលទី ៤ របស់ខ្លួន គម្រោង Etaam មានគោលបំណងចែកចាយកញ្ចប់អាហារជាង ៣៩០.000 កញ្ចប់ នៅក្នុងប្រទេសចំនួន ២៧ ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សចំនួន ២,៣ លាននាក់ ក្នុងតម្លៃជាង១៧,៨ លានដុល្លារ។
លើសពីនេះ KSrelief បានចែកអាហារចំនួន ៥៦៤កេស ដល់ប្រជាជនដែលត្រូវការជំនួយ នៅទីក្រុង Deir Ammar ភាគខាងជើងប្រទេសលីបង់ ដោយផ្តល់អត្ថប្រយោជន៍ដល់បុគ្គលចំនួន ២.៨២០នាក់។
នៅប្រទេសស៊ីរី KSrelief បានផ្តល់កេសអាហារ និងឧបករណ៍អនាម័យដល់ ៨០៣ គ្រួសារ នៅក្នុងតំបន់ Harem ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលចំនួន ៤.៨១៨នាក់។