UN៖ មនុស្សជាង ១៤ម៉ឺននាក់ ជម្លៀសខ្លួនក្នុង ១សប្តាហ៍នៅហ្កាហ្សា ស្របពេលការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

2025/03/27 03:01:22 am        17

ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បានបន្តឈានចូលដល់ថ្ងៃទី ៩ជាប់ៗគ្នា ដោយបានសម្លាប់ជនប៉ាឡេស្ទីនរាប់រយនាក់ ខណៈអង្គការសហប្រជាជាតិ(UN) និយាយថា មនុស្ស ជាង ១៤ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីសប្តាហ៍មុនរហូតមក ។

ទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA) បាននិយាយថា ជនប៉ាឡេស្ទីន ១៤២.០០០នាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួន ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារសារជាថ្មីលើតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី ១៨ ខែមីនា កន្លងទៅ ។

ទីភ្នាក់ងារមួយនេះ បាននិយាយកាលពីយប់ថ្ងៃអង្គារថា ការជម្លៀសខ្លួនទៅជាមួយឥវ៉ាន់ផ្ទាល់ខ្លួនតិចតួច ជនប៉ាឡេស្ទីនយ៉ាងច្រើន បច្ចុប្បន្នកំពុងស្នាក់នៅតាមផ្លូវ ត្រូវការស្បៀងអាហារខ្លាំងបំផុត ទឹកផឹក និងទីជម្រកចាំបាច់ ។

ក្រសួងសុខាភិបាលហ្កាហ្សា និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៩នាក់ រួមទាំងកុមារផងដែរ និងមនុស្ស ១២៤នាក់ផ្សេងទៀត រងរបួសនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ការវាយប្រហារនេះដែរ ត្រូវបានគេរាយការណ៍ថាបានកើតមាននៅទីក្រុង Jabalia និងទីក្រុង Khan Younis ស្ថិតនៅភាគខាងជើងហ្កាហ្សា និងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។

នៅក្នុងទីក្រុង Jabalia យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារផ្ទះមួយខ្នង បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ ហើយនៅក្នុងចំណោមជនរងគ្រោះ គឺជាទារកអាយុ ៦ខែម្នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm