គ្រាប់ថ្នាំកូកាអ៊ីនប្រភេទ Captagon ជាង ២លានគ្រាប់ត្រូវរឹបអូសបានដោយកងកម្លាំងសន្តិសុខឃើដ នៅតំបន់ភាគឦសានប្រទេសស៊ីរី ។
នៅក្នុងសន្និសីទសារព័ត៌មានមួយរៀបចំឡើងនៅទីក្រុង Qamishli កាលពីថ្ងៃអង្គារ លោកវរសេនីយ៍ឯក Mahmoud al-Hussein មកពីកងកម្លាំងសន្តិសុខផ្ទៃក្នុងឃើដ បាននិយាយថា មនុស្ស ២នាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងគ្រាប់ថ្នាំកូកាអ៊ីនប្រភេទ Captagonចំនួន ២.៧៦៥.០០០គ្រាប់នៅក្នុងឥវ៉ាន់របស់ពួកគេ ។
លោក Hussein បន្តថា មាននូវគោលដៅច្បាស់លាស់ ហើយព័ត៌មានមួយចំនួនត្រូវបានទទួលដោយកងកម្លាំងរបស់ពួកយើងថា ក្រុមជូញដូរគ្រឿងញៀនដែលធ្លាប់ធ្វើការជាមួយរបបរបស់ប្រធានាធិបតីទម្លាក់ពីតំណែងស៊ីរីលោក Bashar al-Assad និងអ្នកដែលធ្វើការឲ្យប្រទេសជិតខាងមួយចំនួន កំពុងដឹកជញ្ជូនសារធាតុញៀនទាំងអស់នេះ ហើយនៅពេលដែលពួកគេចូលក្នុងតំបន់ភាគខាងជើង និងភាគខាងកើតស៊ីរី កងកម្លាំងរបស់ពួកគេ បានត្រៀមខ្លួនរួចជាសម្រេច សម្រាប់ការចាប់ខ្លួនពួកគេ ។
ក្រុមមន្រ្តីប្រឆាំងគ្រឿងញៀនលោកខាងលិច បាននិយាយថា សារធាតុញៀនប្រភេទ Captagonត្រូវបានផលិតទ្រង់ទ្រាយធំនៅក្នុងប្រទេសស៊ីរី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕