សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​កម្សាន្ត​បើក​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ

2021/11/30 10:34:46 pm        353

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​អាជីវកម្ម​កម្សាន្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ បើក​ដំណើរការ​ឡើង​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ប៉ុន្តែ តម្រូវ​ឱ្យ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បញ្ជាក់​ថា អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់​ពីថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ។

បើ​តាម​សេចក្ដី​សម្រេច​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​ក្រើន​រំលឹក​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​កម្សាន្ត​នានា ឱ្យ​បន្ត​អនុវត្ត​តាម​វិធានការ​«៣ ការពារ» និង «៣ កុំ»​របស់​រាជរដ្ឋាភិបាល ព្រម​ទាំង​សេចក្ដី​ណែនាំ​របស់​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។

អាជីវកម្ម​កម្សាន្ត​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យ​ផ្អាក​ដំណើរការ​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ ចាប់​តាំង​ពី​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ក្នុង​ឆ្នាំ​នេះ។

អាជីវកម្ម​កម្សាន្ត​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​ករណី​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​។

តួលេខ​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​នេះ បាន​ឱ្យដឹង​ថា កម្ពុជា​​រក​ឃើញ​មនុស្ស​ត្រឹម​តែ ២២​នាក់​បន្ថែម​ទៀត​ប៉ុណ្ណោះ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ប្រចាំ​ថ្ងៃ មាន​ត្រឹម​តែ ៥​នាក់​ប៉ុណ្ណោះ ក្នុង​នោះ ៣​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm