ក្រសួងប្រៃសណីយ៍៖ ប្រតិបត្តិករដែលនៅតែធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយ​ពុំមាន​ការ​អនុញ្ញាតនឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម

2025/03/27 04:08:16 pm        335

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា ប្រតិបត្តិករ​ណាដែ​លនៅ​តែ​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុ​ងវិស័យបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន (Information and Communication Technology - ICT) ដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យ​អន្តរការណ៍ ឬ​​បញ្ឈប់​សកម្មភាពអាជីវកម្ម ឬប្រឈមនឹង​វិធានការនានាស្របតាម​បទប្បញ្ញត្តិ​ជាធរមាន។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ឲ្យ​ដឹង​ថា កន្លងមក ក.ប.ទ. តែងតែអនុគ្រោះ និងធ្វើការផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​ប្រតិបត្តិករ​ដែល​កំពុង​ធ្វើ​​ប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ឱ្យមកដាក់ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​បំពេញ​​ប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ក៏​ប្រតិបត្តិករ​មួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតនៅឡើយទេ ហើយ​នៅតែ​ប​ន្តធ្វើ​ប្រតិបត្តិការដោយពុំមានការអនុញ្ញាតដដែល។

យោងតាមមាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តី​ពី​ការ​ផ្តល់ការអនុញ្ញាតប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំណត់ថា “គ្មាន​បុគ្គល​ណាអាច​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.”។

ក្នុងន័យនេះ ក.ប.ទ. សូមអំពាវនាវសារជាថ្មីដល់ លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត ឬមានបំណងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT សូមមកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន តាមប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល service.mptc.gov.kh (e-Registration) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះប្រតិបត្តិករណាដែលនៅតែធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត នឹង​ត្រូវ​ទទួល​រងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹង​វិធាន​ការ​នានា​ស្រប​តាម​បទ​ប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ ក.ប.ទ. ក៏បញ្ជាក់ជូនថា ប្រតិបតិករទាំងអស់​អាចទាញយកសៀវភៅមគ្គុទេសក៍ ដំណើរ​ការ​ស្នើ​សុំ​ប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាម​រយៈ​ប្រព័ន្ធ e-Registration តាមរយៈការស្កេន QR Code ហើយ​អាច​សាក​សួរ​ព័ត៌​មាន​បន្ថែម​តាម​​រយៈ​ទូរស័ព្ទលេខ 092 876 679៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm