លោក Rubio៖ អាមេរិក នឹងវាយតម្លៃការទាមទាររបស់រុស្ស៊ី ចំពោះបទឈប់បាញ់នៅសមុទ្រខ្មៅ

2025/03/27 04:28:24 pm        276

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថា សហរដ្ឋអាមេរិក នឹងវាយតម្លៃការទាមទារដែលធ្វើឡើងដោយប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានយល់ព្រម "ជាគោលការណ៍" ចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា អាមេរិក បានប្រកាសកិច្ចព្រមព្រៀងសមុទ្រខ្មៅដាច់ដោយឡែកជាមួយអ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្ដាហហ៍នេះ បន្ទាប់ពីកិច្ចចរចានៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។

លោក Rubio បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសហ្សាម៉ាអ៊ីកថា "បន្ទាប់ពីកិច្ចប្រជុំអារ៉ាប៊ីសាអ៊ូឌីត ភាគីរុស្ស៊ី បានរៀបរាប់លម្អិតពីលក្ខខណ្ឌមួយចំនួនដែលពួកគេចង់ឱ្យសម្រេចបាន ដើម្បីអនុវត្តបទឈប់បាញ់ ហើយអាមេរិកនឹងវាយតម្លៃលើការចង់បានទាំងនោះ"។

ការទាមទាររបស់រុស្ស៊ី ត្រូវបានគេដឹងយ៉ាងច្បាស់។ លក្ខខណ្ឌដែលបានរាយក្នុងសេចក្តីថ្លែងការណ៍ដោយវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ - រួមទាំងការដកការរឹតបន្តឹង និងការដាក់ទណ្ឌកម្មលើធនាគារកសិកម្មធំមួយ ក្រុមហ៊ុននាំចេញអាហារ និងជី និងលើនាវារុស្ស៊ី - ភាគច្រើនឆ្លុះបញ្ចាំងពីការទាមទារដែលធ្វើឡើងដោយទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន ក្នុងអំឡុងកិច្ចចរចាដើម្បីបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលបានព្រមព្រៀងគ្នាជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm