អគ្គព្រះរាជអាជ្ញា ស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំងត្រូវគោរពច្បាប់ កុំគោរពបុគ្គល​អាចនាំទុក្ខដល់រាស្ត្រ និងខ្លួនឯង

2025/03/27 04:53:17 pm        329

កំពង់ឆ្នាំង៖ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងនៃអយ្យកាសាលាឧទ្ទរណ៍ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានស្នើឱ្យ​មន្ត្រីនគរបាលយុត្តិធម៌​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់ឱ្យ​បានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បា​ប់​នាំ​ទុក្ខ​ដ​ល់​រាស្ត្រ និងអាចដល់ខ្លួនឯងនោះឡើយ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តម បាន​ចុះ​ធ្វើ​អធិការ​កិច្ច​នៅ​អយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រី​នគរបាលយុត្តិធម៌​ក្នុង​ស្នង​ការដ្ឋាន​នគរបាលខេត្ត និងបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

នាឱកាសនោះឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា រយៈ​ពេល​២ឆ្នាំកន្លងមកនេះ ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង គឺ​នគរបា​ល​យុត្តិធម៌ទាំងអស់ អនុវត្តតាម​មាត្រា​៨៩​នៅ​ក្នុង​ក្រម​នីតិ​វិធី​បានត្រឹម​ត្រូវប្រមាណ ៩០​ភាគ​រយ​ហើយ​។ ឯកឧត្តមសង្ឃឹមថា មន្ត្រីនគរបាល​យុត្តិធម៌​ទាំង​អស់​នឹង​ចូល​រួម​គោរព​ច្បាប់​អោយ​បាន​ត្រឹមត្រូ​វ១០០ភាគរយក្នុងពេលខាងមុខដ៏ខ្លី។

ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងបានបញ្ជាក់ថា៖ ក្នុងមាត្រា៨៩នោះ នៅពេលចាប់បានបទល្មើស ឬមានហេតុការណ៍អ្វីកើតឡើង មន្ត្រីនគរបាលយុត្តិធម៌ ត្រូវរាយការណ៍ជាបន្ទាន់មកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កុំអោយពេលចាប់បានបទល្មើស ឬមានហេតុការណ៍ផ្សេងៗកើតឡើងពី៣ទៅ៥ថ្ងៃ ទើបនាំគ្នារាយការណ៍មកអោយព្រះរាជអាជ្ញាទៅវិញនោះទេ។ ក្នុងនាមឯកឧត្តមជាអគ្គព្រះរាជរងនៃអយ្យកាសាលាឧទ្ទរណ៍ភ្នំពេញ ស្នើសុំអោយមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង មេត្តានាំគ្នាគោរពច្បាប់អោយបាន១០០ភាគរយ ទើបមិនមានគ្រោះថ្នាក់ដល់ខ្លួន ពេលចុះធ្វើការងារ។ ឯកឧត្តម បានអោយមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ដែលមិនអស់ចិត្តពីរបបរាយការណ៍ជូនព្រះរាជអាជ្ញា អាចសួរអគ្គព្រះរាជអាជ្ញាបាន «ថាតើព្រះរាជអាជ្ញាអោយរាយការណ៍យោងតាមមាត្រាលេខ៨៩នោះ ត្រឹមត្រូវឬអត់ និងមាត្រាមាត្រាផ្សេងទៀតនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ណនោះដែរឬទេ?»។

ឯកឧត្តមអគ្គព្រះរាជអាជ្ញារង និងក្រុមការងារ បានចុះមកធ្វើអធិការកិច្ចលើភាពយឺតយ៉ាវនៃសំណុំរឿង បញ្ហានីតិវិធី(បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យសំណុំរឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមការងារបានអធិការកិច្ចទៅលើពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយពិនិត្យលើសាលក្រម សាលដីការ ការឃុំខ្លួនលើស អ្នកទោសអនីតិជន អ្នកទោសជាស្ត្រីមានកូននៅជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និងស្ថានភាពអ្នកទោស។ ក្រុមការងារក៏បានដំណើរការអធិការកិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើបញ្ហាប្រឈម និងដំណោះស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួនផងដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm