ជើងហោះហើរ AirAsia មួយទៅប្រទេសចិន ចុះចតដោយសុវត្ថិភាពវិញភ្លាមៗ បន្ទាប់ពីភ្លើងឆេះម៉ាស៊ីន

2025/03/27 10:21:16 am        318

អាជ្ញាធរម៉ាឡេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា ជើងហោះហើររបស់ក្រុមហ៊ុន AirAsia ដែលធ្វើដំណើរទៅកាន់ប្រទេសចិន បានវិលត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួវិញដោយសារតែភ្លើងឆេះម៉ាស៊ីន ភ្លាមៗបន្ទាប់ពីហោះឡើង ហើយបានចុះចតដោយសុវត្ថិភាព ដោយមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។

នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Selangor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ AK128 នៅលើយន្តហោះអ៊ែរប៊ឺស A320 ពេលនោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង ស៊ិនជិន (Shenzhen) របស់ចិន ប៉ុន្តែបានត្រលប់ទៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ បន្ទាប់ពី "បំពង់ខ្យល់បានផ្ទុះឡើង" បណ្តាលឱ្យឆេះម៉ាស៊ីនខាងស្តាំ មិនយូរប៉ុន្មានបន្ទាប់ពីម៉ោងចេញដំណើរ ០៩:៥៩ នាទីយប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធ។

នាយកដ្ឋានបាននិយាយថា អណ្ដាតភ្លើងត្រូវពន្លត់ទាំងស្រុងដោយប្រព័ន្ធដែលផលិតឡើងរបស់យន្តហោះ មុនពេលចុះចតដោយសុវត្ថិភាពបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយបន្ថែមថា អ្នកដំណើរ និងបុគ្គលិកទាំងអស់ ១៧១នាក់មិនមានគ្រោះថ្នាក់អ្វីឡើយ។

នាយកដ្ឋានអគ្គិភ័យនិយាយថា បុគ្គលិករបស់ខ្លួនបានធានាសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកបានចេញពីយន្តហោះ ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើងដើម្បីធានាថាមិនមានការឆាបឆេះបន្ថែមទៀត។ ភ្លាមៗនេះ ក្រុមហ៊ុនមេរបស់ AirAsia គឺស្ថាប័ន Capital A មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am