អាមេរិក និងចិន សម្តែងការព្រួយបារម្ភដោយសារភាពមិនច្បាស់លាស់ចំពោះភាពតានតឹងពាណិជ្ជកម្ម

2025/03/27 07:12:10 pm        247

ការិយាល័យរបស់អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បាននិយាយថា លោក Greerបានជួបពិភាក្សាប្រកបដោយភាពស្មោះត្រង់ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ើ លីហ្វឹង (He Lifeng) អំពីបញ្ហាពាណិជ្ជកម្មក្នុងអំឡុងពេលកិច្ចប្រជុំមួយតាមវីដេអូកាលពីថ្ងៃពុធ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump ត្រៀមដំឡើងពន្ធលើការនាំចូលរបស់ចិនបន្ថែមទៀត។

ការិយាល័យរបស់តំណាងពាណិជ្ជកម្មអាមេរិកបន្តថា លោក Greer បានគូសបញ្ជាក់អំពីគោលដៅគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump នៅក្នុងសន្និសីទតាមវីដេអូជាមួយលោក ហ៊ើ ដោយហៅការដំឡើងពន្ធទាំងនោះថាមានបំណងលើកកម្ពស់ការវិនិយោគក្នុងស្រុក និងផលិតភាព លើកកំពស់គុណសម្បត្តិឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ការពារកម្មករ ការពារសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាមេរិក។ 

សេចក្តីថ្លែងការណ៍បាននិយាយថា លោកក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលលោកបានហៅថាគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងប្រឆាំងការប្រកួតប្រជែងរបស់ប្រទេសចិន ដោយហៅកិច្ចពិភាក្សានេះថាប្រកបដោយភាពស្មោះត្រង់។

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសចិន បានរាយការណ៍ថា លោក ហ៊ើ បានសម្តែង ការព្រួយបារម្ភជាខ្លាំងជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងកាតព្វកិច្ចពន្ធទៅវិញទៅមក ឬពន្ធបដិការ ដែលបានគ្រោងទុករបស់លោក Trump ។

ទីភ្នាក់ងារសារព័ត៌មានខាងលើ ក៏បានហៅការអំពាវនាវនេះថាជាការផ្លាស់ប្តូរទស្សនៈប្រកបដោយភពស្មោះត្រង់ និងស៊ីជម្រៅផងដែរ លើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ ដោយបន្ថែមថា ចិន និងអាមេរិក បានយល់ព្រមរក្សាទំនាក់ទំនង។

ការអំពាវនាវនេះបានកើតឡើងទន្ទឹមនឹងលោក Trump ត្រៀមដំឡើងពន្ធបដិការនៅសប្តាហ៍ក្រោយ ជាវិធានការមួយដែលត្រូវគេរំពឹងថានឹងដំឡើងពន្ធបន្ថែមទៀតលើទំនិញរបស់ចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm