អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈ​រួមគ្នា​ដើម្បី​ផ្តល់​សេវា​សាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ

2025/03/27 08:08:46 pm        242

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បី​ធ្វើ​យ៉ាង​ណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរ​បន្ថែម​ទៀត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ថ្លែងនៅក្នុងកម្មវិធីចុះអនុស្សរណៈនោះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ការ ចុះអនុស្សរណៈនេះ គឺពិតជាមានសារ​សំខាន់ខ្លាំង​ណាស់​សម្រាប់​ការ​លើកក​ម្ពស់​ការ​ផ្តល់​សេវា​រដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឲ្យមានភាពទូលំទូលាយ ងាយស្រួល និង​​ឆាប់រហ័សបន្ថែមទៀត ជាពិសេសគឺការធ្វើអត្តសញ្ញាណកម្មនេះតែម្តង។

ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងទៀតថា អនុស្សរណៈនេះ គឺជាការបោះជំ ហានដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពល រដ្ឋ ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធ សាស្រ្តរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈបែបទំនើប និងឆ្លើយតបទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថាអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធនឹងអត្តសញ្ញាណកម្មនេះ គឺតាមគោលការណ៍ស្ម័គ្រចិត្ត គឺជាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់នោះទេ។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនោះដែរ លោកថេន សំវិសុទ្ធអគ្គនាយកប្រៃសណីយ៍កម្ពុជា បាន លើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រ កបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។

លោកថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង ក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ចិត្ត និងខិតកាន់តែគៀកដល់ប្រជាពលរដ្ឋស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ដែលដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm