ឯកឧត្តមបណ្ឌិត ម៉ឹង មករា អញ្ញើញពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ

2025/03/27 08:31:44 pm        88

ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតី ក្នុង "ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ" ដែលប្រព្រឹត្តិទៅក្នុងបរិវេណ សហគមន៍កសិកម្ម កសិករសែនជ័យ នៅតំបន់អូតាកេរ្តិ៍ ភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរស្រុកជើងព្រៃ ប្រជាកសិករក្រុមផលិតរបស់សហគមន៍ និងប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញសហគមន៍ សរុបចំនួនជាង ១០០០នាក់។

កម្មវិធីសំណេះសំណាលនេះនាសប្ដាហ៍កន្កងទៅ ដោយធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃការចូលរួម និងចងក្រងជាសមាជិកក្រុមផលិតរបស់ សហគមន៍កសិកម្ម ដែលអាចនិងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្ម ដំណាំស្រូវ ដំណាំបន្លែ និងវារីវប្បកម្ម។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាហិរញ្ញវត្ថុ បច្ចេកទេស និងការរកទីផ្សារ ជូនដល់ប្រជាកសិករដែលមានបំណងចូលរួមជាក្រុមផលិតរបស់ សហគមន៍កសិកម្ម កសិករសែនជ័យ។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងនូវប្រវត្តិនៃការកកើត "សហគមន៍កសិកម្ម កសិករសែនជ័យ" ដោយចាប់ផ្តើមពីការមើលឃើញនូវទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ក្រុមការងារ សមាគមយុវជនក្រុម៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅឆ្នាំ២០១៦ បានបង្កើតនូវ "កសិដ្ឋានកសិកម្មគំរូ" នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីដាក់ចុះនូវដំណោះស្រាយចំបងៗរបស់ប្រជាកសិករនៅមូលដ្ឋាន។ កសិដ្ឋានកសិកម្មគំរូ មួយនេះត្រូវបានប្រែក្លាយពី កសិដ្ឋានគំរូ មកជា "សហគមន៍ កសិកម្មគំរូ" ដោយទទួលបាននូវអាជ្ញាប័ណ្ណនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសហគមន៍កសិកម្មមួយនេះបានកំពុងរួមចំណែកអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកស្ទួយកម្រឹតជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាកសិករ ដោះស្រាយបញ្ហាគ្មានលទ្ធភាពសងបំណុល ការធ្វើចំណាកស្រុក ជាពិសេស រួមចំណែកជម្រុញប្រែក្លាយវិស័យកសិកម្មឱ្យក្លាយជាសរសរស្តម្ភមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

កសិកម្ម ជាវិស័យដ៏មានសារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងទាមទារឲ្យមានការចូលរួមសហការរវាង រដ្ឋ ពលរដ្ឋ និងវិស័យឯកជន។ ក្រុមការងារ សមាគមយុវជនក្រុម៨ បានលះបង់ ពុះពារគ្រប់ឧបសគ្គ សម្រេចបានបង្កើតនូវ "សហគមន៍កសិកម្ម កសិករសែនជ័យ" ដើម្បីធ្វើជាមណ្ឌលប្រមូលផ្តុំប្រជាកសិករឲ្យសហការគ្នាក្នុងការផលិតកសិផល ធានាបាននូវគុណភាព បរិមាណផលិត ការផ្គត់ផ្គង់ និងតម្លៃ។ សហគមន៍កសិកម្ម កសិករសែនជ័យ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រែក្លាយតំបន់អូតាកេរ្តិ៍ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់កសិទេសចរ និងកសិឧស្សាហកម្ម នាថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ។ ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នាដៃដ៍ឧត្តុង្គឧត្តមនេះ ត្រូវបានបន្តវេនដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងដឹកនាំនាវាកម្ពុជា ប្រកបដោយថាមពល ចក្ខុវិស័យវែងឆ្ងាយ រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព និងចីរភាព។

ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ ដោយ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm