រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ

2025/03/27 09:11:23 pm        190

ភ្នំពេញ ÷ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីនៅភ្នំពេញ បានប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋហើយ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីចែក   បណ្ណសម្គាល់អចលនវត្ថុចុងក្រោយ ចំនួន ២ពាន់ក្បាលដី សិ្ថតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង។

លោក ប្លុង សីហៈ ប្រធានការិយាល័យដែនដីខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យដែលមានសង្កាត់ចំនួន ៧ ស្មើនឹង ៧៥ភូមិ ត្រូវបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ដែលរួមទាំងពេលនេះផងគឺរួចរាល់អស់ហើយ ក្នុងចំណោមម្ចាស់ដីដែលបានចូលរួមជាមួយមន្ត្រីជំនាញ។ ដោយឡែកម្ចាស់ដីមួយចំនួន ដែលមិនបានចូលរួមអំឡុងពេលវាស់វែងកន្លងទៅ ក៏នៅមានសិទ្ធិក្នុងការចុះបញ្ជីបន្ថែមបានដែរ ប៉ុន្តែតម្រូវឱ្យដាក់ពាក្យស្នើសុំ នៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដែលមានការបញ្ជាក់ត្រឹមត្រូវ រួមទាំងថ្លៃសេវាចុះបញ្ជីនេះផងដែរ។ ដូន្នេះ លោកអំពាវនាវសូមឱ្យមានការរួសរាន់។

ចំណែកប្រជាពលរដ្ឋភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលបានចូលរួមក្នុងពិធីប្រគល់/ទទួល    ប័ណ្ណកម្មសិទ្ធិចុងក្រោយនេះ បានសម្តែងការសប្បាយរីករាយ និងអរគុណជាអនេកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ពិសេស អរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធិកាន់កាប់ដីធី្លពេញលេញដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធនេះ មានសារសំខាន់ណាស់សម្រាប់ពួកគាត់ ទាំងកាប្រើប្រាស់ និងការកាន់កាប់។

ជាមួយគ្នានេះ លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងការសាទរ ចំពោះការបញ្ចប់ការចុះបញ្ជី និងចែកបណ្ណដីធ្លីក្នុងខណ្ឌនាពេលនេះ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់៕   

ដោយឡែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានី រហូតមកដល់ពេលនេះ គឺបានចំនួនជាង ៤៥ ម៉ឺនក្បាលដីហើយ ក្នុងចំណោមក្បាលដីសរុបប្រមាណ ៥០ម៉ឺនក្បាលដី។ ក្នុងនោះ បានបិទផ្សាយសាធារណៈជាង ៤៣ ម៉ឺនក្បាលដី និងចែកប័ណ្ណបានជាង​ ២៩ ម៉ឺនក្បាលដី លើសង្កាត់ចំនួន ៩៧ ក្នុងចំណោមសង្កាត់សរុប ១០៥ របស់រាជធានីភ្នំពេញ។ ជារួមនៅក្នុងរាជធានីភ្នំពេញដែលមាន ១៤ខណ្ឌ គឺបានចុះបញ្ជី និងចែកប័ណ្ណបញ្ចប់បានចំនួន ៧ ខណ្ឌហើយ និងកំពុងគ្រោងបញ្ចប់ជាបន្តបន្ទាប់ទៀត ខណៈផែនការដែលត្រូវបញ្ចប់ទាំងស្រុង គឺនៅត្រឹមដំណាច់ឆ្នាំ២០២៥។ ប៉ុន្តែទោះជាយ៉ាងណាលោកថា សម្រាប់ខណ្ឌ៧មករាមិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើន ជាប់សហកម្មសិទ្ធិច្រើននាក់។ ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ ១០%ទៀតដែរ ដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមក ម្ចាស់ដីមិនបានចូលរួមជាមួយមន្ត្រីជំនាញ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm