ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងគូប្រជែងពិភពលោករបស់ពួកគេ រងភាពរង្គោះរង្គើដ៏ធំកាលពីថ្ងៃពុធ (២៦ មីនា) ដោយការប្រកាសពន្ធរបស់លោកប្រធានាធិបតី Donald Trump ដែលថាលោកនឹងដំឡើងពន្ធ ២៥% លើយានយន្តទាំងអស់ និងគ្រឿងបន្លាស់រថយន្តផលិតដោយបរទេស ដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក។

ជាការឆ្លើយតបនឹងព័ត៌មាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន General Motors បានធ្លាក់ចុះ ៨% នៅក្នុងការជួញដូរក្រោយទីផ្សារ ហើយភាគហ៊ុន Ford និងភាគហ៊ុនដែលជួញដូរដោយសហរដ្ឋអាមេរិកនៃក្រុមហ៊ុនមេ Stellantis របស់ប្រ៊ែនរថយន្ត Chrysler បានធ្លាក់ចុះប្រហែល ៤,៥% រៀងៗខ្លួន។

នៅអាស៊ី ភាគហ៊ុនរបស់ Toyota Motor និង Honda Motor ព្រមទាំង Hyundai Motor ទាំងអស់ធ្លាក់ចុះចន្លោះពី ៣% ទៅ ៤% នៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះ រួមនឹងហ៊ុនផ្សេងទៀត។ ហ៊ុន Tesla ដែលផលិតរថយន្តទាំងអស់លក់នៅសហរដ្ឋអាមេរិក ប៉ុន្តែក៏នាំចូលមួយចំនួនដែរនោះ បានធ្លាក់ចុះ ១,៣%។

លោក Trump និយាយថា ពន្ធថ្មីនេះមិនប៉ះពាល់ទេ ឬអាចជារឿងល្អទៀតផងសម្រាប់ Tesla ដោយបន្ថែមថា នាយកប្រតិបត្តិ និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺលោក Elon Musk មិនបានបញ្ចេញយោបល់ទាក់ទងនឹងពន្ធរថយន្តនេះឡើយ។ ក្រុមហ៊ុនផលិតរថយន្តបរទេសព្រមានថា តម្លៃនៅអាមេរិកនឹងកើនឡើង និងការងាររបស់កម្មកររងហានិភ័យ ខណៈអ្នកវិភាគនិយាយថា រោងចក្រផលិតរថយន្តនៅអាមេរិក អាចមើលឃើញការធ្លាក់ចុះទិន្នផល ៣០%ហើយរោងចក្រផលិតរថយន្តកាណាដា និងម៉ិកស៊ិក ប្រឈមនឹងការខាតបង់ខ្លាំងជាងគេ៕