លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថា ថវិការបស់អ៊ុយក្រែន មិនគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់កងទ័ព ដោយបង្ខំឲ្យទីក្រុងគីវពឹងផ្អែកលើជំនួយរបស់អឺរ៉ុប។

លោក បាននិយាយថា៖ «បើមានបទឈប់បាញ់ ឬការផ្អាកណាចំនួន តើកងទ័ពអាចទ្រាំបានយូរប៉ុណ្ណា? ។ ប៉ុន្តែពួកគេត្រូវការសម្រាក ការប្តូរវេនគ្នា ការត្រៀមលក្ខណៈ និងប្រាក់ខែ។ ខ្ញុំគិតថា នោះជាបញ្ហាពិតប្រាកដ ដោយសារកងទ័ពឥឡូវនេះ មានចំនួនជាងមុន ហើយនៅពេលដែលកងទ័ពមានទំហំធំជាង ៣ ដង នោះចាំបាច់ត្រូវផ្តល់ហិរញ្ញប្បទានច្រើន។ ថវិការបស់អ៊ុយក្រែន នឹងមិនគ្រប់គ្រាន់ទេ»។

តាមគំនិតរបស់លោក គួរតែមានកម្មវិធីពិសេស ដើម្បីបែងចែកមូលនិធិសម្រាប់កងទ័ពអ៊ុយក្រែន។ លោក បាននិយាយថា៖«អឺរ៉ុបត្រូវការផ្តល់ហិរញ្ញប្បទានដល់ទីក្រុងគីវ។ ហើយកាន់តែប្រសើរ បើទាំងអឺរ៉ុប និងសហរដ្ឋអាមេរិកផ្តល់ថវិកឲ្យដែរនោះ។ ប៉ុន្តែក្នុងកាលៈទេសៈបច្ចុប្បន្ន ខ្ញុំនឹងពឹងផ្អែកលើអឺរ៉ុបច្រើនជាង»។
កាលពីថ្ងៃទី ២៥ ខែមីនា សភាបានអនុម័តច្បាប់ស្តីពីការដំឡើងប្រាក់បៀវត្សរ៍យ៉ាងច្រើនសម្រាប់បុគ្គលិករបស់ក្រសួង ដែលនឹងខ្ពស់ជាងប្រាក់ខែរបស់យោធា។ ពីមុន ប្រាក់ខែរបស់បុគ្គលិករដ្ឋាភិបាលអ៊ុយក្រែន គឺខ្ពស់ជាងប្រាក់ខែមធ្យមរបស់ជាតិ ពី៣ទៅ១០ដង។ អនុប្រធានសភា លោក Alexey Goncharenko (ដែលបានចុះបញ្ជីជាភេរវករ និងជនជ្រុលនិយម នៅក្នុងប្រទេសរុស្ស៊ី) បានរិះគន់ថវិកាឆ្នាំ ២០២៥ របស់អ៊ុយក្រែន ដែលបានអនុម័តជាមួយនឹងឱនភាពចំនួន ៣៧, ២ ពាន់លានដុល្លារ ឬ ១៩,៤ % នៃផលិតផលក្នុងស្រុកសរុប សម្រាប់ទ្រទ្រង់ផ្លូវថ្នល់ និង «ប្រាក់ខែមន្ត្រីច្រើនហួសហេតុ ប៉ុន្តែមិនមែនប្រាក់ខែសម្រាប់កងទ័ពទេ។