អគ្គលេខាធិការអង្គការណាតូ និយាយថា ទាហានអាមេរិក ៤នាក់ បានស្លាប់ នៅក្នុងប្រទេសលីទុយអានី

2025/03/27 10:11:07 pm        110

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បាននិយាយ នៅពេលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៊ូវី កាលពីថ្ងៃពុធថា ទាហានសហរដ្ឋអាមេរិកចំនួន ៤នាក់ បានស្លាប់ នៅក្នុងប្រទេសលីទុយអានី អំឡុងពេលហ្វឹកហាត់។

លោក Rutte បានប្រាប់អ្នកយកព័ត៌មានថា៖«ខណៈពេលដែលខ្ញុំកំពុងនិយាយ មានព័ត៌មានបានចេញផ្សាយអំពីទាហានអាមេរិក ៤នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុមួយ នៅក្នុងប្រទេសលីទុយអានី» ដោយបន្ថែមថា លោកមិនបានដឹងពីព័ត៌មានលម្អិតណាមួយឡើយ។

កាលពីព្រឹកថ្ងៃពុធ យោធារបស់ប្រទេសលីទុយអានី បាននិយាយថា ពួកគេកំពុងស្វែងរកទាហានអាមេរិក៤ នាក់ និងរថពាសដែកមួយគ្រឿង ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃអង្គារ។

កងទ័ពអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានហ្វឹកហាត់ នៅជិតទីក្រុង Pabrade ភាគខាងកើតប្រទេសលីទុយអានី ក្បែរព្រំដែនជាមួយប្រទេសបេឡារុស។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ទាហានទាំងអស់នោះ មកពីកងពលតូចលេខ ១ កងពលធំថ្មើរជើងលេខ ៣ កំពុងធ្វើការហ្វឹកហ្វឺនយុទ្ធសាស្ត្រ នៅពេលឧប្បត្តិហេតុកើតឡើងនោះ»។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm