ព្រៃលិចទឹកជាង ១០០ហិកតា នៅខេត្ដសៀមរាប ត្រូវជនខិលខូចកាប់ទន្ទ្រានយកដី

2021/12/01 12:44:43 am        959

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានរកឃើញព្រៃលិចទឹកជាង ១០០ហិកតា នៅខាងជើងបឹងទន្លេសាប ស្ថិត​នៅក្រុងសៀមរាប ត្រូវបានកាប់ទន្ទ្រានវាទយកដីធ្វើជាកម្មសិទ្ធិឯកជន និងសង្ស័យធ្វើការជួញដូរ។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រក​ឃើញ​បែប​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ​ដែល​​ដឹកនាំដោយឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បាន​ចុះពិនិត្យព្រៃលិចទឹកនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។

 ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ថា ដី​ព្រៃ​លិច​ទឹក​ប្រហែល ១០០​ហិកតា ត្រូវ​បាន​មនុស្ស​ជិត ៥០​នាក់ កាប់​ទន្ទ្រាន​យក​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ម៉្លេះ។ អភិបាល​ខេត្ត​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយពីរកឃើញនិងកំណត់ជនល្មើសហើយ អាជ្ញាធបានប្ដឹងទៅតុលាការរួចហើយដែរ។

សម្រាប់​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ស្រុក​ចំនួន ៤​ទៀត ឯកឧត្ដម ទៀ សីហា បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ការ​បាត់​បង់​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ត្រូវ​បាន​ទន្ទ្រានយក​កាន់​កាប់​ជា​កម្មសិទ្ធិ។

ឯកឧត្ដមបានបញ្ជាក់ថា ការចុះពិនិត្យលើព្រៃលិចទឹកនាពេលនេះ មានការលំបាកក្នុងការកំណត់តំបន់បន្ដិច ដោយសារទឹកជនលិចមើលមិនឃើញច្បាស់ពីតំបន់ព្រៃលិចទឹកដែលបានបាត់បង់។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ទៅ​អភិបាល​ខេត្ត​ជុំ​វិញ​បឹង​ទន្លេសាប​ទាំងអស់ ​ឱ្យ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប។

ប្រជាសហគមន៍មួយរូបនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប លោក ឡោ រ៉ន បានលើកឡើងថា ពួកគាត់មានការសប្បាយចិត្ដក្រោយពេលរាជរដ្ឋាភិបាលបានបញ្ជាឱ្យអាជ្ញាធរខេត្ដ​ទប់ស្កាត់ជនខិលខូចទន្រ្ទានយកដីព្រៃលិចទឹកនេះ។

លោក រ៉ន លើកថា កន្លងមកដីព្រៃលិចទឹករងការកាប់បំផ្លាញយ៉ាងរង្គាលដើម្បីយកដីធ្វើជាកម្មសិទ្ធិ ធ្វើស្រែប្រាំង និងលក់ដូរជាដើម។ លោកថា ការយកដីព្រៃលិចទឹកពីជនខិលខូចវិញនេះ នឹងធ្វើឱ្យមច្ឆជាតិកើនឡើងវិញនៅក្នុងបឹង​ទន្លេសាប ព្រោះព្រៃលិចទឹក មានសារៈសំខាន់សម្រាប់ជម្រកត្រីពងកូន។

បើតាមឯកឧត្ដមអភិបាលខេត្ដសៀមរាប ទៀ សីហា បានលើកឡើងថា ដីព្រៃលិចទឹកនៅខាងជើងបឹងទន្លេសាប​នាខេត្ដសៀមរាប មានជាង ១២ម៉ឺនហិកតា ក្នុងនោះ មាននៅក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់៕ អត្ថបទ៖ សុធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm