នាយករដ្ឋមន្ត្រី៖ ជប៉ុនដាក់ «គ្រប់ជម្រើសនៅលើតុ» ដើម្បីដោះស្រាយបញ្ហាពន្ធលើរថយន្តរបស់អាមេរិក

2025/03/27 10:43:16 pm        60

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ បាននិយាយថា ទីក្រុងតូក្យូ នឹងដាក់ «គ្រប់ជម្រើសនៅលើតុ» ដើម្បីពិភាក្សាដោះស្រាយជាមួយនឹងការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការយកពន្ធ ២៥ភាគរយលើការនាំចូលរថយន្ត។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២៦ ខែមីនា) បានប្រកាសដំឡើងពន្ធ ២៥ភាគរយលើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញធុនស្រាល ដែលត្រូវចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ ដោយធ្វើឲ្យកាន់តែរីកធំទៅៗនូវសង្គ្រាមពាណិជ្ជកម្មពិភពលោក ដែលរូបលោកបានចាប់ផ្តើមបញ្ឆេះឡើង នៅពេលបានវិលទៅកាន់សេតវិមានម្ដងទៀត នៅឆ្នាំ២០២៥ នេះ។

លោក Ishiba បានប្រាប់សភាថា៖ «ជប៉ុនគឺជាប្រទេសមួយដែលកំពុងបង្កើតបាននូវចំនួនដ៏ខ្ពស់បំផុតនៃការវិនិយោគ នៅសហរដ្ឋអាមេរិក ដូច្នេះ យើងមិនយល់សោះថា តើវាសមហេតុផលទេដែល (ទីក្រុងវ៉ាស៊ីនតោន) ត្រូវអនុវត្តគោលនយោបាយដំឡើងពន្ធមិនមានការលើកលែងដល់ប្រទេសទាំងអស់បែបនេះ។ នោះ គឺជាការកិច្ចការដែលយើងកំពុងធ្វើ ហើយនឹងបន្តធ្វើទៀត»។

ដោយមិនបានបញ្ជាក់លម្អិត អំពីលទ្ធភាពនៃចំណាត់ការដែលទីក្រុងតូក្យូអាចនឹងធ្វើ លោក Ishiba បានបន្ថែមថា៖ «យើងត្រូវពិចារណាពីអ្វីដែលល្អបំផុត សម្រាប់ផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន។ យើងកំពុងដាក់គ្រប់ជម្រើសនៅលើតុ ដើម្បីពិចារណាឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុត»។

អ្នកវិភាគលើកឡើងថា វិធានការនេះអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដោយសារការពឹងផ្អែកលើការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក។ ភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំង អំឡុងការជួញដូរដំបូង នៅថ្ងៃទី២៧ ខែមីនានេះ។

យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា រថយន្តមានកម្រិត ២៨,៣ភាគរយនៃការនាំចេញសរុបរបស់ជប៉ុនទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ ដែលជាចំណែកដ៏ធំបំផុត ក្នុងចំណោមទំនិញទាំងអស់៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm